គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 21:5-11 Khmer Standard Version (KHSV)

5. នៅ​ពេល​ឡើង​សោយ​រាជ្យ ព្រះ‌បាទ​យ៉ូរ៉ាម​មាន​ជន្មាយុ​សាម‌សិប​ពីរ​ព្រះ‌វស្សា។ ស្ដេច​សោយ​រាជ្យ​បាន​ប្រាំ​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។

6. ស្ដេច​ដើរ​តាម​មាគ៌ា​របស់​ស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល និង​ប្រព្រឹត្ត​ដូច​រាជ‌វង្ស​របស់​ព្រះ‌បាទ​អហាប់​ដែរ ព្រោះ​ស្ដេច​បាន​រៀប​អភិ‌សេក​ជា​មួយ​បុត្រី​របស់​ព្រះ‌បាទ​អហាប់ ហើយ​ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

7. ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​លុប​បំបាត់​រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​ទេ ព្រោះ​យល់​ដល់​សម្ពន្ធ‌មេត្រី ដែល​ព្រះ‌អង្គ​ចង​ជា​មួយ​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌អង្គ​ក៏​បាន​សន្យា​ថា​នឹង​ប្រោស​ប្រទាន​ឲ្យ​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​ដាវីឌ ឡើង​សោយ​រាជ្យ​រហូត​ត​ទៅ។

8. ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូរ៉ាម ជន‌ជាតិ​អេដុម​បាន​បះ‌បោរ​ប្រឆាំង​នឹង​ការ​ត្រួត‌ត្រា​របស់​ជន‌ជាតិ​យូដា ហើយ​នាំ​គ្នា​តែង‌តាំង​ស្ដេច​មួយ​អង្គ ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ពួក​គេ។

9. ពេល​នោះ ព្រះ‌បាទ​យ៉ូរ៉ាម​យាង​ចេញ​ទៅ ដោយ​មាន​ពួក​មេ‌ទ័ព និង​រទេះ​ចំបាំង​ទាំង​អស់​ទៅ​ជា​មួយ​ផង។ កង‌ទ័ព​អេដុម​បាន​ឡោម‌ព័ទ្ធ​ស្ដេច និង​ពួក​មេ​បញ្ជា‌ការ​កង​រទេះ​ចំបាំង។ ស្ដេច​ក៏​តើន​ឡើង​នៅ​ពេល​យប់ ហើយ​វាយ​បើក​ផ្លូវ។

10. តាំង​ពី​ពេល​នោះ​មក ជន‌ជាតិ​អេដុម​បាន​រំដោះ​ខ្លួន​ពី​ការ​ត្រួត‌ត្រា​របស់​ជន‌ជាតិ​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ។ នៅ​គ្រា​នោះ ក្រុង​លីប‌ណា​ក៏​បះ‌បោរ​ប្រឆាំង​នឹង​ការ​គ្រប់‌គ្រង​របស់​ព្រះ‌បាទ​យ៉ូរ៉ាម​ដែរ ព្រោះ​ស្ដេច​បាន​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន។

11. ព្រះ‌បាទ​យ៉ូរ៉ាម​បាន​សង់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ លើ​ភ្នំ​ទាំង‌ឡាយ​ក្នុង​ស្រុក​យូដា។ ស្ដេច​ជំរុញ​អ្នក​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក ឲ្យ​គោរព​ព្រះ​ដទៃ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 21