គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 21:15-20 Khmer Standard Version (KHSV)

15. រីឯ​ព្រះ‌ករុណា​វិញ ព្រះ‌ជាម្ចាស់​នឹង​ធ្វើ​ឲ្យ​ព្រះ‌ករុណា​មាន​ជំងឺ​ជា​ទម្ងន់ គឺ​ព្រះ‌ករុណា​នឹង​មាន​រោគ​ពោះ​វៀន ដែល​បណ្ដាល​ឲ្យ​ព្រះ‌ករុណា​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​ឡើងៗ ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​ពោះ​វៀន​ធ្លាយ​ចេញ​មក”។

16. ព្រះ‌អម្ចាស់​បាន​ជំរុញ​ជន‌ជាតិ​ភីលីស្ទីន និង​ជន‌ជាតិ​អារ៉ាប់ ដែល​រស់​នៅ​ក្បែរ​ជន‌ជាតិ​អេត្យូ‌ពី ឲ្យ​មាន​គំនិត​ប្រឆាំង​នឹង​ព្រះ‌បាទ​យ៉ូរ៉ាម។

17. អ្នក​ទាំង​នោះ​លើក​គ្នា​ចូល​មក​រាត​ត្បាត​ស្រុក​យូដា និង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​វាំង​ស្ដេច ព្រម​ទាំង​ចាប់​បុត្រ និង​មហេសី​របស់​ស្ដេច នាំ​យក​ទៅ​ជា​មួយ​ផង គឺ​នៅ​សល់​តែ​សម្ដេច​អហា‌ស៊ីយ៉ា​មួយ​អង្គ​គត់ ដែល​ក្មេង​ជាង​គេ។

18. បន្ទាប់​មក ព្រះ‌អម្ចាស់​ប្រហារ​ស្ដេច​ដោយ​ជំងឺ​ពោះ​វៀន ដែល​ពុំ​អាច​ព្យាបាល​ឲ្យ​ជា​បាន​ឡើយ។

19. ជំងឺ​នោះ​កាន់​តែ​ធ្ងន់​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នោះ។ ប្រមាណ​ជា​ពីរ​ឆ្នាំ​ក្រោយ​មក ពោះ​វៀន​របស់​ស្ដេច​យ៉ូរ៉ាម​ក៏​ធ្លាយ​ចេញ​ពី​រូប​កាយ ហើយ​ស្ដេច​សោយ​ទិវង្គត ដោយ​ឈឺ​ចាប់​បំផុត។ ប្រជា‌ជន​ពុំ​បាន​ធ្វើ​ពិធី​ថ្វាយ​ព្រះ‌ភ្លើង​ចំពោះ​ស្ដេច ដូច​គេ​បាន​ធ្វើ​ចំពោះ​អយ្យ‌កោ​របស់​ស្ដេច​ឡើយ។

20. ព្រះ‌បាទ​យ៉ូរ៉ាម​ឡើង​សោយ​រាជ្យ នៅ​ពេល​មាន​ជន្មាយុ​សាម‌សិប​ពីរ​ព្រះ‌វស្សា។ ស្ដេច​សោយ​រាជ្យ​បាន​ប្រាំ​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ពេល​ស្ដេច​សោយ​ទិវង្គត គ្មាន​នរណា​សោក​ស្ដាយ​ទេ។ គេ​បញ្ចុះ​សព​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ តែ​មិន​តម្កល់​នៅ​ក្នុង​ផ្នូរ​ដែល​គេ​បម្រុង​ទុក​សម្រាប់​ព្រះ‌មហា‌ក្សត្រ​ឡើយ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 21