គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 12:4-8 Khmer Standard Version (KHSV)

4. ស្ដេច​វាយ​យក​បាន​ក្រុង​នានា​ដែល​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា ហើយ​មក​ដល់​ក្រុង​យេរូ‌សាឡឹម។

5. ពេល​នោះ ព្យាការី​សេម៉ាយ៉ា​ចូល​ទៅ​គាល់​ព្រះ‌បាទ​រេហូ‌បោម និង​ជួប​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យូដា ដែល​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម នៅ​ពេល​ព្រះ‌ចៅ​ស៊ីសាក់​ចូល​មក​ជិត​ដល់​ទីក្រុង។ ព្យាការី​សេម៉ាយ៉ា​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​យើង! ដូច្នេះ យើង​ក៏​បោះ​បង់​ចោល​អ្នក​រាល់​គ្នា ឲ្យ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស៊ីសាក់​ដែរ”»។

6. ព្រះ‌រាជា និង​ពួក​មេ​ដឹក​នាំ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដាក់​ខ្លួន ហើយ​ពោល​ថា៖ «ព្រះ‌អម្ចាស់​ពិត​ជា​សុចរិត​មែន!»។

7. កាល​ព្រះ‌អម្ចាស់​ទត​ឃើញ​ពួក​គេ​ដាក់​ខ្លួន​ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សេម៉ាយ៉ា​ថា៖ «ពួក​គេ​ដាក់​ខ្លួន​ហើយ យើង​មិន​បំផ្លាញ​ពួក​គេ​ទេ។ យើង​នឹង​ជួយ​រំដោះ​ពួក​គេ​ជា​បន្ទាន់ ដ្បិត​យើង​មិន​ជះ​កំហឹង​របស់​យើង​ទៅ​លើ​ក្រុង​យេរូ‌សាឡឹម ដោយ​ទុក​ឲ្យ​ស្ដេច​ស៊ីសាក់​បំផ្លាញ​ក្រុង​នេះ​ឡើយ។

8. ប៉ុន្តែ ពួក​គេ​ត្រូវ​ធ្លាក់​ខ្លួន​ចំណុះ​ស្ដេច​ស៊ីសាក់។ ពេល​នោះ ពួក​គេ​នឹង​ដឹង​ខ្លួន​ថា បម្រើ​យើង និង​បម្រើ​ស្ដេច​ស្រុក​ផ្សេងៗ​ខុស​គ្នា​ត្រង់​ណា»។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 12