គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 11:21-23 Khmer Standard Version (KHSV)

21. ព្រះ‌បាទ​រេហូ‌បោម​ស្រឡាញ់​នាង​ម៉ាកា ជា​បុត្រី​របស់​សម្ដេច​អាប់‌សាឡុម ជាង​មហេសី និង​ស្រី​ស្នំ​ឯ​ទៀតៗ។ ស្ដេច​មាន​មហេសី​ទាំង​អស់​ដប់​ប្រាំ​បី​អង្គ និង​ស្រី​ស្នំ​ហុក‌សិប​នាក់ មាន​បុត្រា​ទាំង​អស់​ម្ភៃ​ប្រាំ​បី​អង្គ និង​បុត្រី​ហុក‌សិប​អង្គ។

22. ព្រះ‌បាទ​រេហូ‌បោម​លើក​សម្ដេច​អប៊ី‌យ៉ា ជា​បុត្រ​របស់​ព្រះ‌នាង​ម៉ាកា ឲ្យ​មាន​ឋានៈ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ព្រះ‌រាជ‌វង្ស គឺ​ធ្វើ​ជា​ប្រមុខ​លើ​បុត្រ​ឯ​ទៀតៗ ដ្បិត​ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​សម្ដេច​អប៊ី‌យ៉ា​ឡើង​គ្រង​រាជ្យ។

23. ស្ដេច​ប្រព្រឹត្ត​ដោយ​ឈ្លាស​វៃ ដោយ​ចាត់​បុត្រ​ឯ​ទៀតៗ​ឲ្យ​ទៅ​រស់​នៅ​តាម​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​នានា ក្នុង​ស្រុក​យូដា និង​បេន‌យ៉ាមីន ព្រម​ទាំង​ឧបត្ថម្ភ​ស្បៀង​យ៉ាង​បរិបូណ៌ និង​រក​ភរិយា​ជា​ច្រើន​ឲ្យ​បុត្រ​ទាំង​នោះ​ផង។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 11