គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 24:6-11 Khmer Standard Version (KHSV)

6. កាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម​សោយ​ទិវង្គត ព្រះ‌បាទ​យ៉ូ‌យ៉ា‌គីន​ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។

7. ស្ដេច​ស្រុក​អេស៊ីប​មិន​ហ៊ាន​ចាក‌ចេញ​ពី​ស្រុក​របស់​ខ្លួន​ទេ ដ្បិត​ស្ដេច​ស្រុក​បាប៊ី‌ឡូន ដណ្ដើម​យក​បាន​ទឹក​ដី​ស្រុក​អេស៊ីប ចាប់​តាំង​ពី​ជ្រោះ​អេស៊ីប រហូត​ដល់​ទន្លេ​អឺប្រាត។

8. កាល​ព្រះ‌បាទ​យ៉ូ‌យ៉ា‌គីន​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ដប់‌ប្រាំ‌បី​ព្រះ​វស្សា ហើយ​សោយ​រាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា នេ‌ហ៊ូស‌ថា ជា​កូន​របស់​លោក​អែល‌ណា‌ថាន អ្នក​ក្រុង​យេរូ‌សាឡឹម។

9. ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ដូច​បិតា ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។

10. នៅ​គ្រា​នោះ កង‌ទ័ព​របស់​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ឡើង​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡឹម ហើយ​ឡោម‌ព័ទ្ធ​ក្រុង​នោះ។

11. ក្នុង​ពេល​កង‌ទ័ព​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម​នោះ ព្រះចៅ​នេប៊ូ‌ក្នេសា​បាន​យាង​មក​បញ្ជា​កង‌ទ័ព​ដោយ​ផ្ទាល់។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 24