គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 24:18-20 Khmer Standard Version (KHSV)

18. ពេល​ព្រះ‌បាទ​សេ‌ដេ‌គា​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ម្ភៃ​មួយ​ព្រះ‌វស្សា។ ស្ដេច​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម មាតា​របស់​ស្ដេច​មាន​នាម​ថា​ហាមូ‌ថាល់ ជា​កូន​របស់​លោក​យេ‌រេមី ជា​អ្នក​ស្រុក​លីប‌ណា។

19. ព្រះ‌បាទ​សេ‌ដេ‌គា​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ដូច​ព្រះ‌បាទ​យេហូ‌យ៉ាគីម​ដែរ។

20. ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន មក​ពី​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ចំពោះ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា។ ព្រះ‌អង្គ​បោះ‌បង់​ចោល​ពួក​គេ ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 24