គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 21:4-10 Khmer Standard Version (KHSV)

4. ស្ដេច​បាន​សង់​អាសនៈ​របស់​ព្រះ​ដទៃ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​នៅ​កន្លែង​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​យក​ក្រុង​យេរូ‌សាឡឹម​នេះ ទុក​ជា​កន្លែង​សម្រាប់​នាម​យើង”។

5. ព្រះ‌បាទ​ម៉ាណា‌សេ​សង់​អាសនៈ សម្រាប់​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ ក្នុង​ទី‌លាន​ទាំង​ពីរ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

6. ស្ដេច​បាន​យក​បុត្រា​ទៅ​ធ្វើ​បូជា​យញ្ញ ស្ដេច​បាន​រក​គ្រូ​មើល​ជោគ‌រាសី ប្រព្រឹត្ត​មន្ត‌អាគម ព្រម​ទាំង​តែង‌តាំង​ឲ្យ​មាន​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ទស្សន៍‌ទាយ​ផង។ ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ខ្លាំង​ឡើងៗ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ធ្វើ​ឲ្យ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ។

7. ព្រះ‌បាទ​ម៉ាណា‌សេ​បាន​ធ្វើ​រូប​បដិមា​របស់​ព្រះ‌អាសេ‌រ៉ា យក​ទៅ​តម្កល់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ថ្វី‌ដ្បិត​តែ​ព្រះ‌អម្ចាស់​ធ្លាប់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​ដាវីឌ និង​ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ​ថា «យើង​ជ្រើស​រើស​ព្រះ‌ដំណាក់ និង​ក្រុង​យេរូ‌សាឡឹម ពី​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ទុក​ជា​កន្លែង​សម្រាប់​នាម​យើង​រហូត​ត​ទៅ។

8. ប្រសិន​បើ​ប្រជា‌ជន​អ៊ីស្រា‌អែល​កាន់​តាម​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​បង្គាប់​មក តាម​រយៈ​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​យើង នោះ​យើង​មិន​ឲ្យ​ពួក​គេ​ខ្ចាត់​ព្រាត់​ចេញ​ឆ្ងាយ​ពី​ទឹក​ដី ដែល​យើង​ប្រគល់​ឲ្យ​ដូនតា​របស់​គេ​ឡើយ»។

9. ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់​ទេ ព្រះ‌បាទ​ម៉ាណា‌សេ​នាំ​ពួក​គេ​ឲ្យ​វង្វេង​រហូត​ដល់​ប្រព្រឹត្ត​អំពើ​អាក្រក់ ជាង​ប្រជា‌ជាតិ​នានា ដែល​ព្រះ‌អម្ចាស់​បាន​បំផ្លាញ នៅ​ចំពោះ​មុខ​កូន​ចៅ​អ៊ីស្រា‌អែល​ទៅ​ទៀត។

10. ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ពួក​ព្យាការី ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ថា៖

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 21