គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 21:23-26 Khmer Standard Version (KHSV)

23. ពួក​មន្ត្រី​របស់​ព្រះ‌បាទ​អាំម៉ូន​បាន​ឃុប‌ឃិត​គ្នា​ក្បត់​នឹង​ស្ដេច ហើយ​ធ្វើ​គុត​ស្ដេច​ក្នុង​រាជ​វាំង។

24. ប៉ុន្តែ ប្រជា‌ជន​យូដា​នាំ​គ្នា​ប្រហារ​ពួក​ក្បត់ ដែល​បាន​ឃុប‌ឃិត​គ្នា​ធ្វើ​គុត​ព្រះ‌បាទ​អាំម៉ូន ហើយ​តែង‌តាំង​ព្រះ‌បាទ​យ៉ូសៀស ជា​បុត្រ ឲ្យ​ឡើង​ស្នង​រាជ្យ។

25. រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អាំម៉ូន និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។

26. គេ​បាន​យក​សព​របស់​ស្ដេច​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៅ​សួន​របស់​លោក​អ៊ូសា ហើយ​ព្រះ‌បាទ​យ៉ូសៀស ជា​បុត្រ ឡើង​ស្នង​រាជ្យ។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 21