គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 12:3-7 Khmer Standard Version (KHSV)

3. ប៉ុន្តែ ស្ដេច​មិន​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទេ។ ប្រជា‌ជន​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប តាម​ទួល​ខ្ពស់ៗ​ដដែល។

4. ព្រះ‌បាទ​យ៉ូអាស​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​បូជា‌ចារ្យ​ថា៖ «ចំពោះ​ប្រាក់​ទាំង​ប៉ុន្មាន​ដែល​គេ​យក​មក​ថ្វាយ​ជា​តង្វាយ ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​ប្រាក់​ដែល​ប្រជា‌ជន​យក​មក​បង់​ពន្ធ​សម្រាប់​ព្រះ‌ដំណាក់ ប្រាក់​បាន​មក​ពី​តង្វាយ​លោះ​មនុស្ស ស្រប​តាម​ការ​វាយ​តម្លៃ និង​តង្វាយ​ស្ម័គ្រ​ចិត្ត ដែល​គេ​យក​មក​ថ្វាយ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់

5. នោះ​ឲ្យ​ក្រុម​បូជា‌ចារ្យ​ទទួល​យក គឺ​ម្នាក់ៗ​ត្រូវ​ទទួល​យក​ចំណែក​របស់​ខ្លួន​ពី​អ្នក​ដែល​ខ្លួន​ស្គាល់ ដើម្បី​ជួស‌ជុល​កន្លែង​បាក់​បែក​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ដំណាក់ ដែល​គេ​យល់​ថា​ចាំ‌បាច់​គួរ​តែ​ជួស‌ជុល»។

6. ប៉ុន្តែ រហូត​មក​ដល់​ឆ្នាំ​ទី​ម្ភៃ​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូអាស ក្រុម​បូជា‌ចារ្យ​ពុំ​ទាន់​បាន​ជួស‌ជុល​កន្លែង​បាក់‌បែក​ក្នុង​ព្រះ‌ដំណាក់​នៅ​ឡើយ​ទេ។

7. ព្រះ‌បាទ​យ៉ូអាស​កោះ​ហៅ​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា ព្រម​ទាំង​បូជា‌ចារ្យ​ឯ​ទៀតៗ​មក រួច​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​អស់​លោក​មិន​ជួស‌ជុល​កន្លែង​បាក់‌បែក​ក្នុង​ព្រះ‌ដំណាក់? ចាប់​ពី​ពេល​នេះ​ត​ទៅ អស់​លោក​មិន​ត្រូវ​ទទួល​ប្រាក់​ពី​អ្នក​ស្គាល់​ទៀត​ឡើយ តែ​ត្រូវ​បង្វិល​ប្រាក់​នេះ​សម្រាប់​ការ​ជួស‌ជុល​ព្រះ‌ដំណាក់​វិញ»។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 12