គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 11:3-7 Khmer Standard Version (KHSV)

3. ក្នុង​ពេល​ព្រះ‌នាង​អថា‌លា​គ្រង​រាជ្យ រាជ‌កុមារ​បាន​លាក់​ខ្លួន​ជា​មួយ​មេ​ដោះ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ។

4. លុះ​ដល់​ឆ្នាំ​ទី​ប្រាំ‌ពីរ លោក​បូជា‌ចារ្យ​យេ‌ហូ‌យ៉ា‌ដា​ចាត់​គេ​ទៅ​អញ្ជើញ​ពួក​នាយ​ទាហាន​ហ្លួង ដែល​ជា​ជន‌ជាតិ​ការី និង​ពល​ទាហាន​មក​ជួប​នឹង​លោក​នៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ លោក​បាន​ចុះ​កិច្ច‌សន្យា​ជា​មួយ​ពួក​គេ ព្រម​ទាំង​សុំ​ឲ្យ​ពួក​គេ​ស្បថ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ រួច​លោក​នាំ​បុត្រា​របស់​ស្ដេច​មក​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ។

5. បន្ទាប់​មក លោក​បញ្ជា​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច​ត​ទៅ: ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​សប្ប័ទ* មួយ​ភាគ​បី​ត្រូវ​យាម​ដំណាក់​ស្ដេច

6. មួយ​ភាគ​បី​ត្រូវ​យាម​នៅ​ត្រង់​មាត់​ទ្វារ​ស៊ើរ និង​មួយ​ភាគ​បី​ទៀត​ត្រូវ​យាម​នៅ​ទ្វារ​ខាង​ក្រោយ​កន្លែង​ប្រចាំ​ការ។ ក្រុម​ទាំង​បី​នេះ​ត្រូវ​ប្ដូរ​វេន​គ្នា​យាម​ព្រះ‌ដំណាក់។

7. រីឯ​អ្នក​រាល់​គ្នា​ពីរ​ក្រុម​ទៀត ដែល​មិន​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​សប្ប័ទ ត្រូវ​យាម​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដើម្បី​ការពារ​ព្រះ​មហា‌ក្សត្រ។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 11