គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 8:4-8 Khmer Standard Version (KHSV)

4. ហេតុ​នេះ ព្រឹទ្ធា‌ចារ្យ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រជុំ​គ្នា ហើយ​ទៅ​ជួប​លោក​សាំយូ‌អែល​នៅ​រ៉ាម៉ា។

5. ព្រឹទ្ធា‌ចារ្យ​ទាំង​នោះ​ជម្រាប​លោក​ថា៖ «ឥឡូវ​នេះ លោក​ចាស់​ហើយ រីឯ​កូន​របស់​លោក​ទៀត​សោត ក៏​ពុំ​ដើរ​តាម​គន្លង​របស់​លោក​ដែរ។ ដូច្នេះ សូម​តែង‌តាំង​ឲ្យ​មាន​ស្ដេច​មួយ​អង្គ​សោយ​រាជ្យ​លើ​យើង​ខ្ញុំ ដូច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ផង»។

6. ពេល​ឮ​ពួក​ព្រឹទ្ធា‌ចារ្យ​ពោល​ថា «សូម​តែង‌តាំង​ឲ្យ​មាន​ស្ដេច​មួយ​អង្គ​សោយ​រាជ្យ​លើ​យើង​ខ្ញុំ» ដូច្នេះ លោក​សាំយូ‌អែល​មិន​សប្បាយ​ចិត្ត​ទេ លោក​ក៏​ទូល‌អង្វរ​ព្រះ‌អម្ចាស់។

7. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​មក​ថា៖ «ចូរ​ស្ដាប់​តាម​ពាក្យ​សម្ដី​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន​ដែល​បាន​ទាម‌ទារ​នោះ​ចុះ។ មិន​មែន​អ្នក​ទេ​ដែល​ពួក​គេ​បោះ​បង់​ចោល គឺ​យើង​ទេ​តើ​ដែល​ពួក​គេ​បោះ​បង់​ចោល ពួក​គេ​មិន​ចង់​ឲ្យ​យើង​សោយ​រាជ្យ​លើ​ពួក​គេ​ទៀត​ឡើយ។

8. តាំង​ពី​ថ្ងៃ​យើង​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប​មក រហូត​ដល់​ឥឡូវ​នេះ ពួក​គេ​បាន​បោះ​បង់​ចោល​យើង ដើម្បី​ទៅ​គោរព​បម្រើ​ព្រះ​ដទៃ​ទៀត។ ពួក​គេ​ប្រព្រឹត្ត​ចំពោះ​អ្នក ដូច​ពួក​គេ​ធ្លាប់​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 8