គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 7:4-8 Khmer Standard Version (KHSV)

4. ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​នាំ​គ្នា​បោះ​បង់​ចោល​ព្រះ​បាល* និង​ព្រះ​អាស្តា‌រ៉ូត ហើយ​គោរព​បម្រើ​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ។

5. លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «ចូរ​ប្រមូល​ផ្ដុំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ នៅ​មីស‌ប៉ា រួច​ហើយ​ខ្ញុំ​នឹង​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ឲ្យ​អ្នក​រាល់​គ្នា»។

6. ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​ប្រជុំ​គ្នា​នៅ​មីស‌ប៉ា ពួក​គេ​បាន​ដង​ទឹក​យក​ទៅ​ចាក់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​តម​អាហារ​នៅ​ថ្ងៃ​នោះ។ ពួក​គេ​សារ‌ភាព​ថា៖ «យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​ព្រះ‌អម្ចាស់»។ លោក​សាំយូ‌អែល​គ្រប់‌គ្រង​ប្រជា‌ជន​អ៊ីស្រា‌អែល នៅ​មីស‌ប៉ា។

7. កាល​ជន‌ជាតិ​ភីលីស្ទីន​បាន​ឮ​ដំណឹង​ថា ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រជុំ​គ្នា​នៅ​មីស‌ប៉ា ពួក​ស្ដេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលីស្ទីន​ក៏​លើក​ទ័ព​ទៅ​វាយ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ភ័យ​ខ្លាច​ជា​ខ្លាំង។

8. ពួក​គេ​ជម្រាប​លោក​សាំយូ‌អែល​ថា៖ «សូម​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ឡើយ! តែ​សូម​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ដើម្បី​ឲ្យ​ព្រះ‌អង្គ​សង្គ្រោះ​យើង​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ភីលីស្ទីន»។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 7