គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 7:14-17 Khmer Standard Version (KHSV)

14. ក្រុង​ទាំង​ប៉ុន្មាន ដែល​ពួក​ភីលីស្ទីន​វាយ​ដណ្ដើម​យក​ពី​អ៊ីស្រា‌អែល​នោះ គឺ​ចាប់​តាំង​ពី​ក្រុង​អេក្រុន​រហូត​ដល់​កាថ និង​តំបន់​ជិត​ខាង បាន​ត្រឡប់​មក​ជា​កម្មសិទ្ធិ​របស់​អ៊ីស្រា‌អែល ជន‌ជាតិ​អ៊ីស្រា‌អែល​រំដោះ​យក​ទឹក​ដី​ទាំង​នោះ ពី​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន។ មួយ​វិញ​ទៀត ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន‌ជាតិ​អាម៉ូរី ក៏​រស់​នៅ​យ៉ាង​សុខ‌សាន្ត​ជា​មួយ​គ្នា​ដែរ។

15. លោក​សាំយូ‌អែល​បាន​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​អស់​មួយ​ជីវិត។

16. រៀង​រាល់​ឆ្នាំ លោក​តែង​ធ្វើ​ដំណើរ​ជុំ‌វិញ​ស្រុក​អ៊ីស្រា‌អែល ពី​បេត‌អែល​ទៅ​គីល‌កាល់ និង​មីស‌ប៉ា ហើយ​លោក​កាត់​ក្ដី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​កន្លែង​ទាំង​នោះ។

17. បន្ទាប់​មក លោក​វិល​ត្រឡប់​ទៅ​គេហ‌ដ្ឋាន​របស់​លោក​នៅ​រ៉ាម៉ា​វិញ គឺ​ទី​នោះ​ហើយ​ដែល​លោក​កាត់​ក្ដី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល និង​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 7