គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 6:10-12 Khmer Standard Version (KHSV)

10. ជន‌ជាតិ​ភីលីស្ទីន​ក៏​ធ្វើ​តាម។ ពួក​គេ​យក​មេ​គោ​ពីរ​ក្បាល​ដែល​កំពុង​បំបៅ​កូន​មក​ទឹម​រទេះ ហើយ​បង្ឃាំង​កូន​វា​នៅ​ក្នុង​ក្រោល។

11. ពួក​គេ​យក​ហិប​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​ប្រអប់​ដែល​មាន​រូប​កណ្ដុរ​មាស និង​រូប​ឫស‌ដូង‌បាត​ធ្វើ​អំពី​មាស​ដាក់​លើ​រទេះ។

12. មេ​គោ​ទាំង​នោះ​ដើរ​តម្រង់​ទៅ​កាន់​បេត‌សេ‌ម៉េស វា​ដើរ​តាម​ផ្លូវ ទាំង​ស្រែក​រោទ៍ តែ​មិន​ងាក​ឆ្វេង ងាក​ស្ដាំ​ឡើយ។ ស្ដេច​ត្រាញ់​នៃ​ជន‌ជាតិ​ភីលីស្ទីន​នាំ​គ្នា​ដើរ​តាម​ក្រោយ​រទេះ​នោះ រហូត​ដល់​ព្រំ‌ប្រទល់​បេត‌សេ‌ម៉េស។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 6