គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 5:1-6 Khmer Standard Version (KHSV)

1. ពួក​ភីលីស្ទីន​ដណ្ដើម​យក​បាន​ហិប​របស់​ព្រះ‌ជាម្ចាស់ ហើយ​ដឹក​ពី​អេបេន-‌អេ‌ស៊ើរ​ទៅ​ក្រុង​អាសដូឌ។

2. ពួក​ភីលីស្ទីន​យក​ហិប​របស់​ព្រះ‌ជាម្ចាស់ ចូល​ទៅ​ក្នុង​វិហារ​របស់​ព្រះ‌ដាកុន ហើយ​តម្កល់​នៅ​ជិត​រូប​សំណាក​របស់​ព្រះ‌ដាកុន។

3. លុះ​ស្អែក​ឡើង ពួក​អ្នក​ក្រុង​អាស‌ដូឌ​ក្រោក​ពី​ព្រលឹម ឃើញ​រូប​ព្រះ‌ដាកុន​នោះ​ធ្លាក់​ផ្កាប់​មុខ​នៅ​លើ​ដី ខាង​មុខ​ហិប​របស់​ព្រះ‌អម្ចាស់។ ពួក​គេ​លើក​រូប​ព្រះ‌ដាកុន​នោះ​ឡើង ដាក់​ត្រង់​កន្លែង​ដើម​វិញ។

4. លុះ​ស្អែក​ឡើង ពួក​គេ​ក្រោក​ពី​ព្រលឹម ឃើញ​រូប​ព្រះ‌ដាកុន​នោះ​ធ្លាក់​ផ្កាប់​មុខ​នៅ​លើ​ដី ខាង​មុខ​ហិប​របស់​ព្រះ‌អម្ចាស់​ទៀត។ ក្បាល និង​ដៃ​ទាំង​ពីរ​របស់​រូប​ព្រះ‌ដាកុន បាក់​ខ្ទាត​ទៅ​នៅ​មាត់​ទ្វារ​វិហារ គឺ​នៅ​សល់​តែ​ដង​ខ្លួន​ប៉ុណ្ណោះ។

5. ហេតុ​នេះ​ហើយ​បាន​ជា​រហូត​មក​ទល់​សព្វ​ថ្ងៃ ពួក​បូជា‌ចារ្យ​របស់​ព្រះ‌ដាកុន និង​អស់​អ្នក​ដែល​ចូល​ក្នុង​វិហារ​ព្រះ‌ដាកុន មិន​ហ៊ាន​ដើរ​ជាន់​មាត់​ទ្វារ​វិហារ​នេះ​ឡើយ។

6. ព្រះ‌អម្ចាស់​សម្តែង​ឫទ្ធា‌នុភាព​ដាក់​ទោស​អ្នក​ក្រុង​អាស‌ដូឌ គឺ​ព្រះ‌អង្គ​បង្ក​ឲ្យ​មាន​វិនាស‌កម្ម​ក្នុង​ចំណោម​ពួក​គេ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ប្រជា‌ជន​នៅ​ក្រុង​អាស‌ដូឌ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ​កើត​ឫស‌ដូង‌បាត។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 5