គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 4:5-12 Khmer Standard Version (KHSV)

5. ពេល​គេ​នាំ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​មក​ដល់​ទី​តាំង​ទ័ព ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ស្រែក​ជយ‌ឃោស​យ៉ាង​ខ្លាំង រហូត​ដល់​ធ្វើ​ឲ្យ​ខ្ទរ​ផែនដី។

6. កាល​ពួក​ភីលីស្ទីន​ឮ​សម្រែក​ជយ‌ឃោស​យ៉ាង​ខ្លាំង​នេះ ក៏​ពោល​ថា៖ «តើ​មាន​រឿង​អ្វី​បាន​ជា​ពួក​ហេប្រឺ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​នៅ​ក្នុង​ជំរំ​ខ្លាំង​ម៉្លេះ?»។ បន្ទាប់​មក ទើប​ពួក​នេះ​យល់​ថា​ហិប​របស់​ព្រះ‌អម្ចាស់​មក​ដល់​ជំរំ​ហើយ។

7. ពួក​ភីលីស្ទីន​ក៏​ភិត‌ភ័យ ហើយ​ពោល​ថា៖ «ព្រះ​របស់​ពួក​គេ​យាង​មក​ដល់​ជំរំ​របស់​គេ​ហើយ។ យើង​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន ដ្បិត​ពី​មុន មិន​ដែល​មាន​ហេតុ‌ការណ៍​ដូច្នេះ​ទេ។

8. យើង​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! តើ​នរណា​នឹង​រំដោះ​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ព្រះ​ដ៏​ខ្លាំង​ពូកែ​នោះ? គឺ​ព្រះ​នោះ​ហើយ​ដែល​បាន​វាយ​ជន‌ជាតិ​អេស៊ីប​ឲ្យ​រង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង នៅ​វាល​រហោ‌ស្ថាន។

9. ភីលីស្ទីន​អើយ! ចូរ​មាន​កម្លាំង និង​ចិត្ត​អង់‌អាច​ឡើង ដើម្បី​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​ពួក​ហេប្រឺ ដូច​ពួក​គេ​បាន​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​យើង​ដែរ។ ចូរ​មាន​ចិត្ត​អង់‌អាច ហើយ​ប្រយុទ្ធ​នឹង​ពួក​គេ​ចុះ!»។

10. ពួក​ភីលីស្ទីន​ក៏​ចូល​ប្រយុទ្ធ ហើយ​វាយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​បរា‌ជ័យ បាក់​ទ័ព​រត់​ទៅ​ជំរំ​របស់​គេ​រៀងៗ​ខ្លួន។ នៅ​ពេល​នោះ ពួក​អ៊ីស្រា‌អែល​បរា‌ជ័យ​យ៉ាង​ធ្ងន់ គឺ​កង‌ពល​ថ្មើរ​ជើង​របស់​គេ​ស្លាប់​អស់​បី​ម៉ឺន​នាក់។

11. ហិប​របស់​ព្រះ‌ជាម្ចាស់​ត្រូវ​ខ្មាំង​ដណ្ដើម​យក​បាន ហើយ​កូន​ប្រុស​ទាំង​ពីរ​របស់​លោក​អេលី គឺ​ហូបនី និង​ភីនេ‌ហាស​ក៏​បាត់​បង់​ជីវិត​ដែរ។

12. នៅ​ថ្ងៃ​ដដែល​នោះ បុរស​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​បាន​រត់​ពី​សមរ‌ភូមិ​ទៅ​ដល់​ស៊ីឡូ ខោ‌អាវ​របស់​គាត់​រហែក​ដាច់​អស់ ហើយ​ក្បាល​គាត់​ប្រឡាក់​ទៅ​ដោយ​ធូលី​ដី​ផង។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 4