គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 4:18-22 Khmer Standard Version (KHSV)

18. ពេល​គេ​រៀប​រាប់​អំពី​ហិប​របស់​ព្រះ‌ជាម្ចាស់​មិន​ទាន់​ចប់​ស្រួល‌បួល​ផង លោក​អេលី​ធ្លាក់​ពី​កៅ‌អី បោក​ត្រូវ​លើ​ជ្រុង​ទ្វារ បាក់​ក​ស្លាប់​មួយ​រំពេច ព្រោះ​លោក​មាន​វ័យ​ចាស់​ជរា ព្រម​ទាំង​ធាត់​ទៀត​ផង។ លោក​អេលី​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។

19. រីឯ​កូន​ប្រសា​ស្រី​របស់​លោក​អេលី គឺ​ប្រពន្ធ​របស់​លោក​ភីនេ‌ហាស មាន​ផ្ទៃ​ពោះ​គ្រប់​ខែ​ហើយ។ កាល​នាង​ទទួល​ដំណឹង​ថា គេ​បាន​ដណ្ដើម​យក​ហិប​របស់​ព្រះ‌ជាម្ចាស់ ហើយ​ឪពុក​ក្មេក និង​ប្ដី​របស់​នាង​ក៏​ស្លាប់​ដែរ នោះ​នាង​ទន់​ជង្គង់ ចាប់​ផ្ដើម​ឈឺ​ផ្ទៃ ហើយ​សម្រាល​កូន។

20. ពេល​នាង​ជិត​ផុត​ដង្ហើម ពួក​ស្រីៗ​ដែល​នៅ​ឈរ​ក្បែរ​នាង​ពោល​ឡើង​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី ព្រោះ​នាង​សម្រាល​បាន​កូន​ប្រុស​មួយ!»។ ប៉ុន្តែ នាង​ពុំ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ឬ​ឆ្លើយ​តប​ទៅ​ពួក​គេ​វិញ​ទេ។

21. នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា «អ៊ីកា‌បុដ» ដែល​មាន​ន័យ​ថា «សិរី‌រុងរឿង​បាន​ចាក​ចេញ​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល​ហើយ!»។ នាង​ពោល​ដូច្នេះ មក​ពី​ខ្មាំង​ដណ្ដើម​យក​បាន​ហិប​របស់​ព្រះ‌ជាម្ចាស់ ហើយ​ឪពុក​ក្មេក និង​ប្ដី​របស់​នាង​ក៏​ស្លាប់​ដែរ។

22. នាង​ពោល​ថា៖ «សិរី‌រុងរឿង​បាន​ចាក​ចេញ​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល​ហើយ» ដ្បិត​ខ្មាំង​ដណ្ដើម​យក​បាន​ហិប​របស់​ព្រះ‌ជាម្ចាស់!

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 4