គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 31:5-11 Khmer Standard Version (KHSV)

5. កាល​សេនា​កាន់​គ្រឿង​សស្ត្រា​របស់​ស្ដេច​ឃើញ​ស្ដេច​សោយ​ទិវង្គត​ដូច្នេះ គាត់​ក៏​ហូត​ដាវ រួច​ផ្ដួល​ខ្លួន​ទៅ​លើ​មុខ​ដាវ ស្លាប់​ជា​មួយ​ស្ដេច​ដែរ។

6. ដូច្នេះ ព្រះ‌បាទ​សូល បុត្រា​ទាំង​បី​អង្គ សេនា​កាន់​គ្រឿង​សស្ត្រា​របស់​ស្ដេច និង​ពល​ទាហាន​ទាំង​អស់ បាន​ស្លាប់​ជា​មួយ​គ្នា ក្នុង​ថ្ងៃ​តែ​មួយ។

7. កាល​ទ័ព​អ៊ីស្រា‌អែល​ដែល​ស្ថិត​នៅ​លើ​ភ្នំ​ម្ខាង​ទៀត និង​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ដឹង​ថា អ៊ីស្រា‌អែល​បាក់​ទ័ព ហើយ​ព្រះ‌បាទ​សូល ព្រម​ទាំង​បុត្រា​សុគត​អស់ នោះ​ពួក​គេ​ក៏​បោះ​បង់​ទីក្រុង​ចោល រត់​ភៀស​ខ្លួន​អស់។ កង‌ទ័ព​ភីលីស្ទីន​ចូល​មក​កាន់​កាប់​ក្រុង​ទាំង​នោះ។

8. ស្អែក​ឡើង ពួក​ភីលីស្ទីន​នាំ​គ្នា​ដើរ​ប្រមូល​របស់​របរ​ដែល​នៅ​ជាប់​នឹង​សាក‌សព ហើយ​ឃើញ​សាក‌សព​របស់​ព្រះ‌បាទ​សូល និង​បុត្រា​ទាំង​បី​អង្គ នៅ​លើ​ភ្នំ​គីល‌បោ។

9. ពួក​គេ​ក៏​កាត់​ក​ស្ដេច ព្រម​ទាំង​ដោះ​គ្រឿង​សស្ត្រា‌វុធ​ចេញ​ពី​សព​ផង រួច​ផ្ញើ​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​ភីលីស្ទីន​ទាំង​មូល។ គេ​ប្រកាស​ដំណឹង​នេះ​នៅ​តាម​វិហារ​នៃ​ព្រះ​របស់​ពួក​គេ និង​ក្នុង​ចំណោម​ប្រជា‌ជន​ផង។

10. បន្ទាប់​មក ពួក​គេ​យក​គ្រឿង​សស្ត្រា‌វុធ​របស់​ព្រះ‌បាទ​សូល​ទៅ​តម្កល់​ទុក​ក្នុង​វិហារ​នៃ​ព្រះ​អាស្តា‌រ៉ូត ហើយ​យក​សព​របស់​ស្ដេច​ទៅ​ព្យួរ​នៅ​កំពែង​ក្រុង​បេត‌សាន។

11. អ្នក​ក្រុង​យ៉ាបេស ក្នុង​ស្រុក​កាឡាដ បាន​ដឹង​អំពី​ហេតុ‌ការណ៍​ដែល​ពួក​ភីលីស្ទីន​ប្រព្រឹត្ត​ចំពោះ​ព្រះ‌បាទ​សូល។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 31