គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 31:1-4 Khmer Standard Version (KHSV)

1. កង‌ទ័ព​ភីលីស្ទីន​វាយ​ប្រហារ​កង‌ទ័ព​អ៊ីស្រា‌អែល។ ពល​ទាហាន​អ៊ីស្រា‌អែល​បាក់​ទ័ព រត់​នៅ​មុខ​ពួក​ភីលីស្ទីន ហើយ​ទាហាន​អ៊ីស្រា‌អែល​ជា​ច្រើន​នាក់​បាន​ស្លាប់​នៅ​លើ​ភ្នំ​គីល‌បោ។

2. ពួក​ភីលីស្ទីន​ដេញ​តាម​ព្រះ‌បាទ​សូល និង​បុត្រា​យ៉ាង​ប្រកិត ពួក​គេ​សម្លាប់​សម្ដេច​យ៉ូណា‌ថាន សម្ដេច​អប៊ី‌ណាដាប់ និង​សម្ដេច​ម៉ាល់‌គីស៊ូ‌អា ជា​បុត្រ​របស់​ព្រះ‌បាទ​សូល។

3. បន្ទាប់​មក ពួក​គេ​សម្រុក​ទៅ​លើ​ព្រះ‌បាទ​សូល ទ័ព​បាញ់​ព្រួញ​បាន​ដេញ​តាម​ទាន់​ព្រះ‌បាទ​សូល ធ្វើ​ឲ្យ​ស្ដេច​តក់‌ស្លុត​យ៉ាង​ខ្លាំង។

4. ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​សេនា​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ស្ដេច​ថា៖ «ចូរ​ហូត​ដាវ​របស់​ឯង​ចាក់​យើង​មក ព្រោះ​យើង​មិន​ចង់​ស្លាប់​ដោយ​ដៃ​របស់​សាសន៍​ដទៃ ហើយ​ឲ្យ​ពួក​គេ​ប្រមាថ​មើល‌ងាយ​យើង​ទេ»។ ប៉ុន្តែ សេនា​នោះ​មិន​ហ៊ាន​សម្លាប់​ស្ដេច​ឡើយ ព្រោះ​គាត់​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ដូច្នេះ ព្រះ‌បាទ​សូល​ក៏​ហូត​ដាវ ហើយ​ផ្ដួល​ខ្លួន​ទៅ​លើ​មុខ​ដាវ​នោះ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 31