គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 27:6-9 Khmer Standard Version (KHSV)

6. នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​អគីស​ប្រទាន​ក្រុង​ស៊ីគ‌ឡាក់​ឲ្យ​លោក។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុង​នោះ​នៅ​ជា​កម្មសិទ្ធិ​របស់​ស្ដេច​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ។

7. លោក​ដាវីឌ​ស្នាក់​នៅ​ស្រុក​ភីលីស្ទីន អស់​រយៈ​ពេល​មួយ​ឆ្នាំ​បួន​ខែ។

8. លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក នាំ​គ្នា​ចេញ​ទៅ​រាត​ត្បាត​ទឹក​ដី​របស់​ជន‌ជាតិ​កេស៊ូ‌រី ទឹក​ដី​របស់​ជន‌ជាតិ​កេ‌ស៊ើរ និង​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ា‌ឡេក។ ពី​ដើម ជន‌ជាតិ​ទាំង​នោះ​រស់​នៅ​ចាប់​តាំង​ស្រុក​ស៊ើរ រហូត​ដល់​ស្រុក​អេស៊ីប។

9. លោក​ដាវីឌ​វាយ​កម្ទេច​ទឹក​ដី​នោះ ឥត​ទុក​ឲ្យ​មនុស្ស​ប្រុស ឬ​ស្រី​ណា​ម្នាក់​រួច​ជីវិត​ឡើយ។ លោក​ប្រមូល​ហ្វូង​ចៀម និង​ហ្វូង​គោ ព្រម​ទាំង​លា អូដ និង​សម្លៀក‌បំពាក់ ហើយ​ត្រឡប់​មក​វិញ គាល់​ព្រះ‌បាទ​អគីស។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 27