4. មានគេទូលព្រះបាទសូលថា លោកដាវីឌភៀសខ្លួនទៅនៅក្រុងកាថ។ ដូច្នេះ ស្ដេចក៏ឈប់ដេញតាមលោកទៀត។
5. ថ្ងៃមួយ លោកដាវីឌទូលសួរព្រះបាទអគីសថា៖ «បពិត្រព្រះករុណា! ប្រសិនបើស្ដេចពិតជាអនុគ្រោះដល់ទូលបង្គំមែន សូមមេត្តាប្រទានភូមិស្រុកណាមួយឲ្យទូលបង្គំទៅស្នាក់អាស្រ័យផង ដ្បិតមិនគួរឲ្យទូលបង្គំស្នាក់នៅក្នុងរាជធានីជាមួយព្រះករុណាឡើយ?»។
6. នៅថ្ងៃនោះ ព្រះបាទអគីសប្រទានក្រុងស៊ីគឡាក់ឲ្យលោក។ ហេតុនេះហើយបានជាក្រុងនោះនៅជាកម្មសិទ្ធិរបស់ស្ដេចយូដា រហូតមកដល់សព្វថ្ងៃ។
7. លោកដាវីឌស្នាក់នៅស្រុកភីលីស្ទីន អស់រយៈពេលមួយឆ្នាំបួនខែ។
8. លោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោក នាំគ្នាចេញទៅរាតត្បាតទឹកដីរបស់ជនជាតិកេស៊ូរី ទឹកដីរបស់ជនជាតិកេស៊ើរ និងទឹកដីរបស់ជនជាតិអាម៉ាឡេក។ ពីដើម ជនជាតិទាំងនោះរស់នៅចាប់តាំងស្រុកស៊ើរ រហូតដល់ស្រុកអេស៊ីប។