គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 25:41-44 Khmer Standard Version (KHSV)

41. នាង​អប៊ី‌កែល​ក្រោក​ឡើង ហើយ​ក្រាប​ចុះ អោន​មុខ​ដល់​ដី ទាំង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​នេះ​ជា​ទាសី ដើម្បី​លាង​ជើង​ជូន​ពួក​អ្នក​បម្រើ​របស់​លោក​ម្ចាស់»។

42. នាង​ប្រញាប់‌ប្រញាល់​ក្រោក​ឡើង ជិះ​លា​ចេញ​ទៅ ដោយ​មាន​ក្មេង​បម្រើ​ស្រី​ប្រាំ​នាក់​ទៅ​ជា​មួយ។ នាង​ទៅ​តាម​ពួក​អ្នក​នាំ​សារ​របស់​លោក​ដាវីឌ រួច​ធ្វើ​ជា​ភរិយា​លោក។

43. ពី​មុន លោក​ដាវីឌ​ក៏​បាន​រៀប‌ការ​ជា​មួយ​នាង​អហ៊ី‌ណោម ជា​អ្នក​ស្រុក​យេសរាល​ដែរ។ ដូច្នេះ នាង​អហ៊ី‌ណោម និង​នាង​អប៊ី‌កែល ទាំង​ពីរ​នាក់​សុទ្ធ​តែ​ជា​ភរិយា​របស់​លោក។

44. រីឯ​ភរិយា​ទី​មួយ​របស់​លោក​ដាវីឌ គឺ​ព្រះ‌នាង​មិកាល់ ជា​បុត្រី​របស់​ព្រះ‌បាទ​សូល នោះ​បាន​ត្រូវ​បិតា​យក​ទៅ​រៀប‌ការ​ជា​មួយ​លោក​ប៉ាល់‌ធី ជា​កូន​របស់​លោក​ឡាអ៊ីស ជា​អ្នក​ស្រុក​កាលីម​វិញ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 25