គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 25:1-7 Khmer Standard Version (KHSV)

1. នៅ​គ្រា​នោះ លោក​សាំយូ‌អែល​ទទួល​មរណ‌ភាព។ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​បាន​មក​ជួប‌ជុំ​គ្នា ធ្វើ​ពិធី​កាន់​ទុក្ខ​សព​លោក។ គេ​យក​សព​លោក​ទៅ​បញ្ចុះ​ក្នុង​ភូមិ​ដ្ឋាន​របស់​លោក​នៅ​រ៉ាម៉ា។បន្ទាប់​មក លោក​ដាវីឌ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​បារ៉ា‌សន​វិញ។

2. នៅ​ម៉ាអូន មាន​មហា​សេដ្ឋី​មួយ​រូប ដែល​មាន​ដី‌ធ្លី​នៅ​ភូមិ​កើមែល។ គាត់​មាន​ចៀម​បី​ពាន់​ក្បាល និង​ពពែ​មួយ​ពាន់​ក្បាល។ ពេល​នោះ គាត់​កំពុង​តែ​កាត់​រោម​ចៀម​នៅ​ភូមិ​កើមែល។

3. បុរស​នោះ​ឈ្មោះ​ណាបាល ភរិយា​គាត់​ឈ្មោះ​នាង​អប៊ី‌កែល ដែល​ជា​ស្ត្រី​ម្នាក់​មាន​ប្រាជ្ញា​វាង‌វៃ រូប​សម្ផស្ស​ស្រស់​ល្អ រីឯ​ប្ដី​នាង​ជា​មនុស្ស​កំរោល និង​មាន​ចិត្ត​ឃោរ‌ឃៅ។ គាត់​ជា​មនុស្ស​ក្នុង​អំបូរ​កាលែប។

4. ពេល​លោក​ដាវីឌ​នៅ​វាល​រហោ‌ស្ថាន លោក​បាន​ឮ​ដំណឹង​ថា លោក​ណាបាល​កំពុង​តែ​កាត់​រោម​ចៀម។

5. លោក​ដាវីឌ​ចាត់​យុវជន​ដប់​នាក់​ឲ្យ​ទៅ​ជួប​លោក​ណាបាល ទាំង​ប្រាប់​ថា៖ «ចូរ​នាំ​គ្នា​ទៅ​ផ្ទះ​លោក​ណាបាល​នៅ​ភូមិ​កើមែល ហើយ​សួរ​សុខ​ទុក្ខ​លោក​ឲ្យ​ខ្ញុំ​ផង។ ត្រូវ​ជម្រាប​លោក​ថា

6. “សូម​ឲ្យ​លោក​មាន​អាយុ​វែង ប្រកប​ដោយ​សេចក្ដី​សុខ! ហើយ​សូម​ឲ្យ​ក្រុម​គ្រួសារ​លោក និង​អ្វីៗ​ជា​របស់​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ដែរ!

7. ខ្ញុំ​ដឹង​ថា លោក​បាន​ហៅ​គេ​មក​កាត់​រោម​ចៀម នៅ​ផ្ទះ​លោក។ ពេល​ពួក​គង្វាល​របស់​លោក​ស្នាក់​នៅ​ជា​មួយ​យើង យើង​មិន​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ​ចំពោះ​ពួក​គេ​ឡើយ ហើយ​ក្នុង​ពេល​ពួក​គេ​ស្នាក់​នៅ​ឯ​ភូមិ​កើមែល នោះ​ក៏​មិន​ដែល​បាត់​បង់​អ្វី​ដែរ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 25