គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 2:9-19 Khmer Standard Version (KHSV)

9. ព្រះ‌អង្គ​ថែ‌រក្សា​ដំណើរ​ជីវិតរបស់​អស់​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ព្រះ‌អង្គរីឯ​មនុស្ស​អាក្រក់​វិញគេ​នឹង​ត្រូវ​វិនាស​ក្នុង​ភាព​ងងឹតដ្បិត​មនុស្ស​មិន​អាច​មាន​ជ័យ‌ជំនះដោយ‌សារ​កម្លាំង​របស់​ខ្លួន​ឡើយ។

10. អស់​អ្នក​ដែល​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់មុខ​ជា​ត្រូវ​អន្តរាយព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​រន្ទះ​ពី​លើ​មេឃ​បាញ់​ចំ​ពួក​គេ។ ព្រះ‌អម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ផែនដី​ទាំង​មូលព្រះ‌អង្គ​ប្រទាន​ឫទ្ធា‌នុភាព​ដល់​ស្ដេចដែល​ព្រះ‌អង្គ​តែង‌តាំងព្រម​ទាំង​ប្រទាន​ព្រះ‌ចេស្ដា​ដល់​ព្រះ‌មហា‌ក្សត្រដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិសេក»។

11. បន្ទាប់​មក លោក​អែលកា‌ណា​ក៏​វិល​ទៅ​ផ្ទះ​របស់​គាត់​នៅ​ភូមិ​រ៉ាម៉ា​វិញ រីឯ​កុមារ​សាំយូ‌អែល​នៅ​បម្រើ​ព្រះ‌អម្ចាស់ ជា​មួយ​លោក​បូជា‌ចារ្យ​អេលី។

12. កូន​ប្រុស​របស់​លោក​អេលី​ជា​មនុស្ស​ពាល ពួក​គេ​មិន​ស្គាល់​ព្រះ‌អម្ចាស់​ទេ។

13. ទោះ​បី​អ្នក​ទាំង​នោះ​មាន​មុខ‌ងារ​ជា​បូជា‌ចារ្យ​ក្ដី គេ​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន ដូច​ត​ទៅ: កាល​ណា​មាន​គេ​យក​យញ្ញ‌បូជា​មក​ថ្វាយ​ព្រះ‌អម្ចាស់ អ្នក​បម្រើ​របស់​បូជា‌ចារ្យ​ក៏​ចូល​មក​ចំ​ពេល​ដែល​គេ​ចំអិន​សាច់ ទាំង​កាន់​សម​មុខ​បី​មក​ជា​មួយ​ផង។

14. អ្នក​បម្រើ​នោះ​យក​សម​ចាក់​សាច់​ដែល​គេ​ស្ងោរ នៅ​ក្នុង​ខ្ទះ ក្នុង​ឆ្នាំង ឬ​ក្នុង​ថ្លាង ហើយ​សាច់​ទាំង​ប៉ុន្មាន​ដែល​នៅ​ជាប់​នឹង​សម​នោះ បូជា‌ចារ្យ​ប្រមូល​យក​ទាំង​អស់។ ពួក​គេ​តែងតែ​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​មក​ថ្វាយ​យញ្ញ‌បូជា​នៅ​ស៊ីឡូ។

15. ជួន​កាល​មុន​ពេល​គេ​ដុត​ខ្លាញ់ អ្នក​បម្រើ​របស់​បូជា‌ចារ្យ​មក​និយាយ​នឹង​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា​ថា៖ «ចូរ​ប្រគល់​សាច់​ដែល​ត្រូវ​អាំង​នេះ​ជូន​លោក​បូជា‌ចារ្យ​ទៅ ដ្បិត​លោក​មិន​ទទួល​សាច់​ឆ្អិន​ពី​អ្នក​ទេ គឺ​លោក​ទទួល​តែ​សាច់​ឆៅ​ប៉ុណ្ណោះ»។

16. ប្រសិន​បើ​អ្នក​នោះ​ឆ្លើយ​ថា «ត្រូវ​ដុត​ខ្លាញ់​ជា​មុន​សិន រួច​សឹម​អ្នក​យក​តាម​ចិត្ត​ចុះ!» នោះ​អ្នក​បម្រើ​ពោល​ឡើង​ថា «ទេ! ត្រូវ​ឲ្យ​ខ្ញុំ​ឥឡូវ​នេះ​មក បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​នឹង​យក​ដោយ​ប្រើ​កម្លាំង​បាយ!»។

17. អំពើ​បាប​ដែល​កូន​ប្រុស​របស់​លោក​អេលី​ប្រព្រឹត្ត​នោះ ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់​ខ្លាំង​ណាស់ ដ្បិត​ពួក​គេ​ប្រមាថ​មើល‌ងាយ​តង្វាយ​របស់​ព្រះ‌អង្គ។

18. កុមារ​សាំយូ‌អែល​បំពេញ​ការ‌ងារ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ គាត់​ពាក់​អាវ​អេផូដ*​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក។

19. រៀង​រាល់​ឆ្នាំ ម្ដាយ​តែងតែ​ដេរ​អាវ​តូច​មួយ​យក​មក​ឲ្យ នៅ​ពេល​នាង​ឡើង​មក​ជា​មួយ​ប្ដី ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ប្រចាំ​ឆ្នាំ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 2