គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 18:26-30 Khmer Standard Version (KHSV)

26. ពួក​រាជ​បម្រើ​នាំ​ពាក្យ​ទាំង​នោះ​ទៅ​ប្រាប់​លោក​ដាវីឌ ហើយ​លោក​ដាវីឌ​ក៏​យល់​ឃើញ​ថា សំណើ​នេះ​ជា​ការ​សម‌រម្យ ដើម្បី​ធ្វើ​ជា​កូន​ប្រសា​របស់​ស្ដេច។ មុន​ពេល​កំណត់​ត្រូវ​រៀប​អភិ‌សេក

27. លោក​ដាវីឌ និង​ទាហាន​របស់​លោក​នាំ​គ្នា​ចេញ​ទៅ​ច្បាំង លោក​សម្លាប់​ជន‌ជាតិ​ភីលីស្ទីន​ពីរ​រយ​នាក់។ លោក​ដាវីឌ​បាន​កាត់​យក​ស្បែក​អង្គ‌ជាត​របស់​ពួក​គេ ហើយ​នាំ​យក​មក​រាប់​ថ្វាយ​ព្រះ‌រាជា ដើម្បី​ធ្វើ​ជា​កូន​ប្រសា​ស្ដេច។ ពេល​នោះ ព្រះ‌បាទ​សូល​ក៏​លើក​ព្រះ‌នាង​មិកាល់ ជា​បុត្រី ឲ្យ​ធ្វើ​ជា​ភរិយា។

28. ព្រះ‌បាទ​សូល​យល់​ឃើញ​ថា ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​លោក​ដាវីឌ ហើយ​ឃើញ​ថា​ព្រះ‌នាង​មិកាល់​ជា​បុត្រី​ស្រឡាញ់​លោក​ដែរ

29. ដូច្នេះ ស្ដេច​ខ្លាច​លោក​ដាវីឌ​រឹត​តែ​ខ្លាំង​ឡើង ហើយ​ចាត់​ទុក​លោក​ជា​គូ​សត្រូវ ចាប់​ពី​ពេល​នោះ​ត​ទៅ។

30. ពួក​មេ‌ទ័ព​របស់​ជន‌ជាតិ​ភីលីស្ទីន​តែងតែ​នាំ​គ្នា​ចេញ​មក​ទន្ទ្រាន ប៉ុន្តែ គ្រប់​ពេល​ប្រយុទ្ធ លោក​ដាវីឌ​ទទួល​ជ័យ‌ជំនះ​ច្រើន​ជាង​រាជ​បម្រើ​ឯ​ទៀតៗ​របស់​ព្រះ‌បាទ​សូល ជា​ហេតុ​នាំ​ឲ្យ​លោក​មាន​កេរ្តិ៍‌ឈ្មោះ​ល្បី‌ល្បាញ​យ៉ាង​ខ្លាំង។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 18