គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 15:1-7 Khmer Standard Version (KHSV)

1. លោក​សាំយូ‌អែល​ទូល​ព្រះ‌បាទ​សូល​ថា៖ «ព្រះ‌អម្ចាស់​បាន​ចាត់​ទូលបង្គំ​ឲ្យ​មក​ចាក់​ប្រេង​អភិសេក​ព្រះ‌ករុណា ជា​ស្ដេច​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌ជាម្ចាស់។ ឥឡូវ​នេះ សូម​ព្រះ‌ករុណា​ព្រះ‌សណ្ដាប់​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល។

2. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា“យើង​ចង់​ដាក់​ទោស​ជន‌ជាតិ​អាម៉ា‌ឡេក ដែល​បាន​ធ្វើ​បាប​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​រារាំង​ផ្លូវ​ជន‌ជាតិ​អ៊ីស្រា‌អែល កាល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

3. ឥឡូវ​នេះ ចូរ​ទៅ​វាយ​ជន‌ជាតិ​អាម៉ា‌ឡេក​ចុះ។ ត្រូវ​បំផ្លាញ​អ្វីៗ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ ឥត​ត្រា​ប្រណី​ឡើយ គឺ​ត្រូវ​សម្លាប់​ចោល​ទាំង​អស់ ទាំង​ប្រុស ទាំង​ស្រី ទាំង​កូន​ក្មេង ទាំង​ទារក ទាំង​គោ ទាំង​ចៀម ទាំង​អូដ្ឋ និង​លា​ផង”»។

4. ព្រះ‌បាទ​សូល​ក៏​កេណ្ឌ​ទ័ព ហើយ​យាង​ចេញ​មក​ត្រួត​ពល​នៅ​ថេ‌លែម មាន​ទ័ព​ថ្មើរ​ជើង​ចំនួន​២០០ ០០០​នាក់ ព្រម​ទាំង​មាន​ទាហាន ១០ ០០០​នាក់ ពី​កុល‌សម្ព័ន្ធ​យូដា​ថែម​ទៀត​ផង។

5. កាល​ព្រះ‌បាទ​សូល​យាង​ទៅ​ដល់​ក្រុង​របស់​ជន‌ជាតិ​អាម៉ា‌ឡេក ទ្រង់​បង្កប់​ទ័ព​នៅ​តាម​ជ្រលង​ភ្នំ។

6. បន្ទាប់​មក ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​ជន‌ជាតិ​កែន​ថា៖ «ចូរ​ដក​ខ្លួន​ថយ​ចេញ​ពី​ពួក​អាម៉ា‌ឡេក ហើយ​រត់​ចេញ​ពី​ចំណោម​ពួក​គេ​ទៅ ក្រែង​លោ​យើង​សម្លាប់​អ្នក​រាល់​គ្នា​ជា​មួយ​ពួក​គេ​ដែរ ព្រោះ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​ចិត្ត​សប្បុរស កាល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប»។ ដូច្នេះ ជន‌ជាតិ​កែន​ចាក​ចេញ​ពី​ចំណោម​ជន‌ជាតិ​អាម៉ា‌ឡេក។

7. ព្រះ‌បាទ​សូល​វាយ​ពួក​អាម៉ា‌ឡេក ចាប់​ពី​ហាវី‌ឡា រហូត​ដល់​ស៊ើរ ដែល​នៅ​ខាង​កើត​ស្រុក​អេស៊ីប។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 15