គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 14:1-3 Khmer Standard Version (KHSV)

1. ថ្ងៃ​មួយ សម្ដេច​យ៉ូណា‌ថាន ជា​បុត្រា​របស់​ព្រះ‌បាទ​សូល បាន​ប្រាប់​ទៅ​សេនា​ក្មេង​ម្នាក់ ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​សម្ដេច​ថា៖ «ចូរ​យើង​ឆ្លង​ចូល​ទៅ​ខ្សែ​ត្រៀម​របស់​ពួក​ភីលីស្ទីន​ដែល​នៅ​ទល់​មុខ​នោះ»។ សម្ដេច​មិន​បាន​ទូល​បិតា​ឲ្យ​ជ្រាប​ទេ។

2. ព្រះ‌បាទ​សូល​ប្រថាប់​នៅ​ជាយ​ភូមិ​គីបៀរ ក្រោម​ដើម​ទទឹម​មួយ​ដើម គឺ​នៅ​មីក្រូន ហើយ​មាន​ទាហាន​ប្រមាណ​ប្រាំ​មួយ​រយ​នាក់​នៅ​ជា​មួយ។

3. រីឯ​អ្នក​ដែល​ពាក់​អាវ​អេផូដ* ដើម្បី​ទូល​សួរ​ព្រះ‌ជាម្ចាស់​នៅ​ពេល​នោះ គឺ​លោក​អហ៊ី‌យ៉ា ជា​កូន​របស់​លោក​អហ៊ី‌ទូប ត្រូវ​ជា​បង‌ប្អូន​របស់​អ៊ីកា‌បុដ ជា​កូន​របស់​លោក​ភីនេ‌ហាស និង​ត្រូវ​ជា​ចៅ​របស់​លោក​អេលី ដែល​ជា​បូជា‌ចារ្យ​របស់​ព្រះ‌អម្ចាស់​នៅ​ស៊ីឡូ។ គ្មាន​នរណា​ម្នាក់​ក្នុង​ជួរ​កង‌ទ័ព​ដឹង​ថា សម្ដេច​យ៉ូណា‌ថាន​ចេញ​ទៅ​ទេ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 14