គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 12:18-24 Khmer Standard Version (KHSV)

18. លោក​សាំយូ‌អែល​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ហើយ​នៅ​ថ្ងៃ​ដដែល​នោះ ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ផ្គរ មាន​ភ្លៀង។ ប្រជា‌ជន​ទាំង​មូល​ស្ញែង​ខ្លាច​ព្រះ‌អម្ចាស់ និង​លោក​សាំយូ‌អែល​យ៉ាង​ខ្លាំង។

19. ប្រជា‌ជន​ទាំង​នោះ​ជម្រាប​លោក​សាំយូ‌អែល​ថា៖ «សូម​លោក​ជួយ​អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក ក្នុង​នាម​យើង​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​យើង​ខ្ញុំ​ត្រូវ​ស្លាប់ ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មួយ ថែម​ពី​លើ​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ ដោយ​ទាម‌ទារ​សុំ​ឲ្យ​មាន​ស្ដេច»។

20. លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ទាំង​នោះ​មែន ប៉ុន្តែ កុំ​ងាក​ចេញ​ពី​ព្រះ‌អម្ចាស់ គឺ​ត្រូវ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ឲ្យ​អស់​ពី​ចិត្ត។

21. កុំ​ងាក​ចេញ​ពី​ព្រះ‌អង្គ​ទៅ​គោរព​ព្រះ​ក្លែង‌ក្លាយ​ឡើយ ព្រះ​ទាំង​នោះ​ពុំ​អាច​ផ្ដល់​ផល​ប្រយោជន៍ ឬ​ជួយ​រំដោះ​អ្នក​រាល់​គ្នា​ទេ ព្រោះ​សុទ្ធ​តែ​ជា​ព្រះ​ឥត​បាន​ការ។

22. ដោយ​យល់​ដល់​ព្រះ‌នាម​ដ៏​ខ្ពង់‌ខ្ពស់​របស់​ព្រះ‌អង្គ ព្រះ‌អម្ចាស់​មិន​បោះ​បង់​ចោល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ទេ ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។

23. ម្យ៉ាង​ទៀត ចំពោះ​រូប​ខ្ញុំ​វិញ ដាច់​ខាត​ខ្ញុំ​មិន​ប្រព្រឹត្ត​អំពើ​បាប​ចំពោះ​ព្រះ‌អម្ចាស់ ដោយ​ឈប់​ទូល‌អង្វរ​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ! ខ្ញុំ​នឹង​ណែ‌នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​តាម​ផ្លូវ​ល្អ និង​ទៀង​ត្រង់។

24. ចូរ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ហើយ​បម្រើ​ព្រះ‌អង្គ​យ៉ាង​ស្មោះ​អស់​ពី​ដួង​ចិត្ត។ ចូរ​ពិចារណា​មើល​កិច្ចការ​ដ៏​ធំ‌ធេង ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ចំពោះ​អ្នក​រាល់​គ្នា!

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 12