គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 11:9-14 Khmer Standard Version (KHSV)

9. គេ​ប្រាប់​ទៅ​អ្នក​នាំ​សារ​ដែល​នាំ​ដំណឹង​មក​នោះ​ថា៖ «ចូរ​ទៅ​ប្រាប់​អ្នក​ក្រុង​យ៉ាបេស​នៅ​ស្រុក​កាឡាដ​ថា ស្អែក ពេល​ថ្ងៃ​រះ​ពេញ​កម្ដៅ យើង​នឹង​រំដោះ​អ្នក​រាល់​គ្នា»។ អ្នក​នាំ​សារ​យក​ដំណឹង​នេះ​ទៅ​ប្រាប់​អ្នក​ក្រុង​យ៉ាបេស ធ្វើ​ឲ្យ​ពួក​គេ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។

10. អ្នក​ក្រុង​យ៉ាបេស​ពោល​ទៅ​កាន់​ជន‌ជាតិ​អាំ‌ម៉ូន​ថា៖ «ស្អែក យើង​ខ្ញុំ​នឹង​ចេញ​មក​ប្រគល់​ខ្លួន​ជូន​ពួក​លោក​ហើយ សូម​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ តាម​ពួក​លោក​យល់​ឃើញ​ចុះ»។

11. ស្អែក​ឡើង ព្រះ‌បាទ​សូល​រៀបចំ​ទ័ព​ជា​បី​កង រួច​សម្រុក​ចូល​ទី​តាំង​ទ័ព​ពួក​អាំ‌ម៉ូន តាំង​ពី​ព្រលឹម​ស្រាងៗ ហើយ​វាយ​ប្រហារ​ខ្មាំង​រហូត​ដល់​ថ្ងៃ​ពេញ​កម្ដៅ។ រីឯ​ខ្មាំង​ដែល​នៅ​សេស‌សល់ រត់​ខ្ចាត់‌ខ្ចាយ​បែក​គ្នា​អស់។

12. ពេល​នោះ ប្រជា‌ជន​អ៊ីស្រា‌អែល​ជម្រាប​លោក​សាំយូ‌អែល​ថា៖ «បើ​នរណា​ហ៊ាន​ពោល​ថា ព្រះ‌បាទ​សូល​មិន​ត្រូវ​សោយ​រាជ្យ​លើ​ពួក​យើង​ទេ​នោះ សូម​ប្រគល់​ពួក​គេ​មក យើង​ខ្ញុំ​នឹង​យក​ទៅ​សម្លាប់​ចោល»។

13. ប៉ុន្តែ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ថ្ងៃ​នេះ​មិន​ត្រូវ​សម្លាប់​នរណា​ម្នាក់​ឡើយ ព្រោះ​ជា​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល»។

14. លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «មក៍ យើង​នាំ​គ្នា​ទៅ​គីល‌កាល់ ដើម្បី​ប្រកាស​តែង‌តាំង​ស្ដេច​សា​ជា​ថ្មី»។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 11