8. ព្រះបាទសូលត្រួតពលនៅក្រុងបេសេក ហើយឃើញទ័ពអ៊ីស្រាអែលទាំងអស់មានចំនួន៣០០ ០០០នាក់ និងទ័ពយូដាមានចំនួន៣០ ០០០នាក់។
9. គេប្រាប់ទៅអ្នកនាំសារដែលនាំដំណឹងមកនោះថា៖ «ចូរទៅប្រាប់អ្នកក្រុងយ៉ាបេសនៅស្រុកកាឡាដថា ស្អែក ពេលថ្ងៃរះពេញកម្ដៅ យើងនឹងរំដោះអ្នករាល់គ្នា»។ អ្នកនាំសារយកដំណឹងនេះទៅប្រាប់អ្នកក្រុងយ៉ាបេស ធ្វើឲ្យពួកគេមានអំណរសប្បាយយ៉ាងខ្លាំង។
10. អ្នកក្រុងយ៉ាបេសពោលទៅកាន់ជនជាតិអាំម៉ូនថា៖ «ស្អែក យើងខ្ញុំនឹងចេញមកប្រគល់ខ្លួនជូនពួកលោកហើយ សូមប្រព្រឹត្តចំពោះយើងខ្ញុំ តាមពួកលោកយល់ឃើញចុះ»។
11. ស្អែកឡើង ព្រះបាទសូលរៀបចំទ័ពជាបីកង រួចសម្រុកចូលទីតាំងទ័ពពួកអាំម៉ូន តាំងពីព្រលឹមស្រាងៗ ហើយវាយប្រហារខ្មាំងរហូតដល់ថ្ងៃពេញកម្ដៅ។ រីឯខ្មាំងដែលនៅសេសសល់ រត់ខ្ចាត់ខ្ចាយបែកគ្នាអស់។