គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 11:11-15 Khmer Standard Version (KHSV)

11. ស្អែក​ឡើង ព្រះ‌បាទ​សូល​រៀបចំ​ទ័ព​ជា​បី​កង រួច​សម្រុក​ចូល​ទី​តាំង​ទ័ព​ពួក​អាំ‌ម៉ូន តាំង​ពី​ព្រលឹម​ស្រាងៗ ហើយ​វាយ​ប្រហារ​ខ្មាំង​រហូត​ដល់​ថ្ងៃ​ពេញ​កម្ដៅ។ រីឯ​ខ្មាំង​ដែល​នៅ​សេស‌សល់ រត់​ខ្ចាត់‌ខ្ចាយ​បែក​គ្នា​អស់។

12. ពេល​នោះ ប្រជា‌ជន​អ៊ីស្រា‌អែល​ជម្រាប​លោក​សាំយូ‌អែល​ថា៖ «បើ​នរណា​ហ៊ាន​ពោល​ថា ព្រះ‌បាទ​សូល​មិន​ត្រូវ​សោយ​រាជ្យ​លើ​ពួក​យើង​ទេ​នោះ សូម​ប្រគល់​ពួក​គេ​មក យើង​ខ្ញុំ​នឹង​យក​ទៅ​សម្លាប់​ចោល»។

13. ប៉ុន្តែ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ថ្ងៃ​នេះ​មិន​ត្រូវ​សម្លាប់​នរណា​ម្នាក់​ឡើយ ព្រោះ​ជា​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល»។

14. លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «មក៍ យើង​នាំ​គ្នា​ទៅ​គីល‌កាល់ ដើម្បី​ប្រកាស​តែង‌តាំង​ស្ដេច​សា​ជា​ថ្មី»។

15. ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​ទៅ​គីល‌កាល់ នៅ​ទី​នោះ គេ​បាន​អភិ‌សេក​ព្រះ‌បាទ​សូល ជា​ព្រះ‌មហា‌ក្សត្រ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ រួច​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព​ចំពោះ​ព្រះ‌អម្ចាស់។ ព្រះ‌បាទ​សូល និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់ នាំ​គ្នា​ធ្វើ​បុណ្យ​យ៉ាង​អធិក‌អធម។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 11