គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 10:25-27 Khmer Standard Version (KHSV)

25. លោក​សាំយូ‌អែល​ប្រកាស​ប្រាប់​ឲ្យ​ប្រជា‌ជន​ដឹង​អំពី​សិទ្ធិ​របស់​ស្ដេច រួច​លោក​កត់‌ត្រា​ក្នុង​ក្រាំង ហើយ​តម្កល់​ទុក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ បន្ទាប់​មក លោក​សាំយូ‌អែល​ប្រាប់​ឲ្យ​ប្រជា‌ជន​ទាំង​អស់​វិល​ត្រឡប់​ទៅ​កាន់​លំ‌នៅ‌ដ្ឋាន​រៀងៗ​ខ្លួន​វិញ។

26. ព្រះ‌បាទ​សូល​យាង​ត្រឡប់​ទៅ​ភូមិ​ដ្ឋាន​នៅ​គីបៀរ​វិញ ដោយ​មាន​មនុស្ស​ដ៏​អង់‌អាច​មួយ​ក្រុម ដែល​ព្រះ‌ជាម្ចាស់​បាន​បណ្ដាល​ចិត្ត ហែរហម​ទៅ​ជា​មួយ​ផង។

27. ប៉ុន្តែ មាន​មនុស្ស​ពាល​ខ្លះ​ពោល​ថា «តើ​ជន​នេះ​ឬ​ដែល​សង្គ្រោះ​យើង!»។ ពួក​គេ​ប្រមាថ​មើល‌ងាយ​ព្រះ‌បាទ​សូល ហើយ​មិន​បាន​នាំ​យក​តង្វាយ​អ្វី​មក​ថ្វាយ​ស្ដេច​ទេ តែ​ស្ដេច​មិន​រវី‌រវល់​នឹង​គេ​ឡើយ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 10