គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 8:5-21 Khmer Standard Version (KHSV)

5. កេរ៉ា សេភូ‌ផាន និង​ហ៊ូរ៉ាម។

6. រីឯ​កូន​ចៅ​របស់​អេហូដ ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ពួក​គេ ក្នុង​ចំណោម​អ្នក​ស្រុក​កេបា ដែល​ប្ដូរ​ទី​លំ‌នៅ​ទៅ​ក្រុង​ម៉ាណា‌ហាត់

7. មាន​ណាម៉ាន អហ៊ី‌យ៉ា និង​កេរ៉ា។ គឺ​លោក​កេរ៉ា​នេះ​ហើយ​ដែល​នាំ​ពួក​គេ​ឲ្យ​ប្ដូរ​ទី​លំ‌នៅ។ គាត់​ជា​ឪពុក​របស់​លោក​អ៊ូសា និង​លោក​អប៊ី‌ហ៊ូដ។

8. លោក​សាហា‌រ៉ែម​បាន​លែង‌លះ​ភរិយា​របស់​គាត់ គឺ​នាង​ហ៊ូស៊ីម និង​នាង​បារ៉ា។ ក្រោយ​មក គាត់​បង្កើត​បាន​កូន​ចៅ នៅ​ស្រុក​ម៉ូអាប់

9. ជា​មួយ​នាង​ហូដេស ជា​ភរិយា​មួយ​ទៀត។ កូន​របស់​គាត់​ឈ្មោះ​យ៉ូបាប់ ស៊ីបយ៉ា មេសា ម៉ាលកាម

10. យេអ៊ូស សុកយ៉ា និង​មៀរ‌ម៉ា។ អ្នក​ទាំង​នោះ​ជា​កូន​របស់​គាត់ ហើយ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ។

11. លោក​សាហា‌រ៉ែម​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់ ជា​មួយ​នាង​ហ៊ូស៊ីម​ដែរ គឺ​អប៊ី‌ធូប និង​អែល‌ផ្អាល។

12. កូន​របស់​លោក​អែល‌ផ្អាល​មាន ហេប៊ើរ មីសាម និង​សេមើរ ជា​អ្នក​ដែល​សង់​ក្រុង​អូណូ និង​ក្រុង​ឡូដ ព្រម​ទាំង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។

13. លោក​បេរា និង​សេម៉ា ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ ក្នុង​ចំណោម​អ្នក​ស្រុក​អាយ៉ា‌ឡូន បាន​វាយ​អ្នក​ក្រុង​កាថ​ឲ្យ​បាក់​ទ័ព។

14. កូន​របស់​លោក​បេរ៉ា​មាន អហ៊ី‌យ៉ូរ សាសាក់ យេរេ‌ម៉ូត

15. សេបា‌ឌា អើរ៉ាត អេឌើរ

16. មីកែល យីសប៉ា និង​យ៉ូហា។

17. កូន​របស់​លោក​អែល‌ផ្អាល​មាន​សេបា‌ឌា មស៊ូ‌ឡាម ហ៊ីសគី ហេប៊ើរ

18. យីស‌មេរ៉ាយ យីស‌លា និង​យ៉ូបាប់។

19. កូន​របស់​លោក​ស៊ី‌ម៉ៃ​មាន​យ៉ាគីម ស៊ីគ្រី សាប់ឌី

20. អេលី‌យេ‌ណាយ ស៊ីល‌ថាយ អេលាល

21. អដា‌យ៉ា បេរ៉ា‌យ៉ា និង​ស៊ីម‌រ៉ាត។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 8