គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 8:37-40 Khmer Standard Version (KHSV)

37. លោក​ម៉ូសា​ជា​ឪពុក​របស់​លោក​ប៊ីនា លោក​ប៊ីនា​ជា​ឪពុក​របស់​លោក​រេផា‌យ៉ា លោក​រេផា‌យ៉ា​ជា​ឪពុក​របស់​លោក​អេលា‌សា លោក​អេលា‌សា​ជា​ឪពុក​របស់​លោក​អសេល។

38. លោក​អសេល​មាន​កូន​ប្រុស​ប្រាំ​មួយ​នាក់​ឈ្មោះ អាស‌រីកាំ បូករូវ អ៊ីស្មា‌អែល ស្អារា អូបា‌ឌា និង​ហាណាន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​អសេល។

39. កូន​របស់​លោក​អេសែក ជា​ប្អូន មាន​អ៊ូឡាម ជា​កូន​ច្បង យេអ៊ូស​ជា​កូន​ទី​ពីរ អេលី‌ផាលេត​ជា​កូន​ទី​បី។

40. កូន​របស់​លោក​អ៊ូឡាម សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​អង់‌អាច ជំនាញ​ខាង​បាញ់​ធ្នូ ហើយ​ពួក​គេ​មាន​កូន​ចៅ​ជា​ច្រើន គឺ​រួម​ទាំង​អស់​មួយ​រយ​ហា‌សិប​នាក់។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​បេន‌យ៉ាមីន។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 8