គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 4:8-14 Khmer Standard Version (KHSV)

8. លោក​កោស​បង្កើត​អនូប និង​សូបេ‌បា ព្រម​ទាំង​អំបូរ​អខា‌ហែល ជា​កូន​របស់​ហារូម។

9. លោក​យ៉ាបេស​ជា​មនុស្ស​ដែល​គេ​រាប់​អាន​ជាង​បង‌ប្អូន​របស់​គាត់។ ម្ដាយ​របស់​គាត់​បាន​ដាក់​ឈ្មោះ​គាត់​ថា យ៉ាបេស ដោយ​ពោល​ថា «ខ្ញុំ​បាន​បង្កើត​កូន​នេះ​មក​ដោយ​ឈឺ​ចាប់»។

10. លោក​យ៉ាបេស​បាន​អង្វរ​រក​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា «សូម​ប្រទាន​ពរ​ទូលបង្គំ សូម​ពង្រីក​ទឹក​ដី​របស់​ទូលបង្គំ ហើយ​ដាក់​ព្រះ‌ហស្ដ​លើ​ទូលបង្គំ កុំ​ឲ្យ​ទូលបង្គំ​ជួប​ប្រទះ​ទុក្ខ​វេទនា និង​ការ​ឈឺ​ចាប់​ឡើយ!»។ ព្រះ‌ជាម្ចាស់​ក៏​ប្រោស​ប្រទាន​តាម​សំណូម​ពរ​របស់​គាត់។

11. លោក​កេលូប ដែល​ត្រូវ​ជា​ប្អូន​របស់​លោក​ស៊ូហា បង្កើត​បាន​មហ៊ោរ ជា​ឪពុក​របស់​អែស‌ថូន

12. លោក​អែស‌ថូន​បង្កើត​បេត‌រ៉ាផា ផាសេ‌ហា និង​ថេហ៊ី‌ណា។ លោក​ថេហ៊ី‌ណា​ជា​អ្នក​សង់​ភូមិ​ណា‌ហាស។ ពូជ‌ពង្ស​របស់​អ្នក​ទាំង​នេះ​រស់​នៅ​ក្នុង​តំបន់​រេកា។

13. កូន​របស់​លោក​កេណាស​គឺ​អូធ្នាល និង​សេរ៉ាយ៉ា កូន​របស់​លោក​អូធ្នាល​គឺ​ហាថាត

14. និង​មេវណូ‌ថាយ ដែល​ជា​ឪពុក​របស់​អូប្រា។ លោក​សេរ៉ាយ៉ា ជា​ឪពុក​របស់​យ៉ូអាប់ ជា​បុព្វបុរស​របស់​ពួក​សិប្បករ ដែល​រស់​នៅ​តាម​ជ្រលង​ភ្នំ​របស់​ពួក​សិប្បករ។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 4