គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 4:38-43 Khmer Standard Version (KHSV)

38. ក្រុម​គ្រួសារ​របស់​ពួក​គេ​បាន​កើន​ចំនួន​ឡើង​ជា​ច្រើន។

39. ដូច្នេះ ពួក​គេ​តាំង​ទី​លំ‌នៅ​រហូត​ដល់​ច្រក​ចូល​ក្រុង​កេដោរ ដែល​នៅ​ខាង​កើត​ជ្រលង​ភ្នំ ដើម្បី​ស្វែង​រក​វាល​ស្មៅ​សម្រាប់​ចិញ្ចឹម​ហ្វូង​សត្វ។

40. ពួក​គេ​រក​បាន​វាល​ស្មៅ​ដ៏​ល្អ​បរិបូណ៌ រីឯ​ស្រុក​នោះ​ក៏​ទូលាយ ហើយ​សុខ​ស្រួល​ផង។ ពី​ដើម ពូជ‌ពង្ស​របស់​លោក​ហាំ​រស់​នៅ​ក្នុង​ស្រុក​នោះ។

41. នៅ​រជ្ជ‌កាល​ព្រះ‌បាទ​ហេ‌សេគា​ជា​ស្ដេច​ស្រុក​យូដា អស់​អ្នក​ដែល​មាន​ឈ្មោះ​ខាង​លើ បាន​មក​ដល់​ស្រុក​នោះ ពួក​គេ​បំផ្លាញ​តង់ត៍ និង​ជម្រក​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក ហើយ​បំផ្លាញ​ប្រជា‌ជន​ឲ្យ​វិនាស​ទាំង​ស្រុង រហូត​មក​ទល់​សព្វ​ថ្ងៃ។ បន្ទាប់​មក ពួក​គេ​តាំង​ទី​លំ‌នៅ​ជំនួស​អ្នក​ស្រុក​ពី​មុន ព្រោះ​ទី​នោះ​មាន​វាល​ស្មៅ​សម្រាប់​ហ្វូង​ចៀម​របស់​ពួក​គេ។

42. មាន​កូន​ចៅ​របស់​លោក​ស៊ីម្មាន​ប្រមាណ​ប្រាំ​រយ​នាក់​ទៀត នាំ​គ្នា​ទៅ​តំបន់​ភ្នំ​សៀរ ដោយ​មាន​លោក​ពេឡា‌ធា លោក​នារី‌យ៉ា លោក​រេផា‌យ៉ា និង​លោក​អ៊ូ‌ស៊ាល ជា​កូន​របស់​លោក​អ៊ីស៊ី ធ្វើ​ជា​មេ​ដឹក​នាំ។

43. ពួក​គេ​ប្រហារ​ជន‌ជាតិ​អាម៉ា‌ឡេក​ដែល​នៅ​សេស‌សល់ រួច​ក៏​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ រហូត​ដល់​សព្វ​ថ្ងៃ។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 4