គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 4:1-14 Khmer Standard Version (KHSV)

1. កូន​ចៅ​របស់​លោក​យូដា​មាន ពេរេស ហេស្រុន កើរមី ហ៊ើរ និង​សូបាល។

2. លោក​រីអា‌យ៉ា ជា​កូន​របស់​លោក​សូបាល បង្កើត​យ៉ា‌ហាត់ យ៉ាហាត់​បង្កើត​អហ៊ូ‌ម៉ាយ និង​ឡាហាដ អ្នក​ទាំង​នេះ​ជា​អំបូរ​សូរ៉ាត។

3. អស់​អ្នក​ដែល​កើត​មក​ពី​ឪពុក​របស់​លោក​អេថាម​មាន យេសរាល យីមា និង​យីដបា ហើយ​ប្អូន​ស្រី​របស់​គេ​ឈ្មោះ ហាស‌លែល‌ពូនី។

4. លោក​ពេនួល​ជា​អ្នក​សង់​ភូមិ​កេដោរ លោក​អេ‌ស៊ើរ​ជា​អ្នក​សង់​ភូមិ​ហ៊ូសា។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​ហ៊ើរ ជា​កូន​ច្បង​របស់​នាង​អេប្រាតា ហើយ​ជា​អ្នក​សង់​ភូមិ​បេថ្លេ‌ហិម។

5. លោក​អាស‌ហ៊ើរ ជា​អ្នក​សង់​ក្រុង​ត្កូអា មាន​ប្រពន្ធ​ពីរ គឺ​នាង​ហេឡា និង​នាង​ណា‌អារ៉ា។

6. នាង​ណាអា‌រ៉ា​បង្កើត​បាន​កូន​ប្រុស​ជូន​គាត់ ដែល​មាន​ឈ្មោះ​ថា អហូ‌សាំ ហេភើរ ថេម៉ា‌នី និង​អហាស‌ថារី។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​នាង​ណាអា‌រ៉ា។

7. រីឯ​កូន​របស់​នាង​ហេឡា​មាន សេរ៉េត សូហារ និង​អេត‌ណាន។

8. លោក​កោស​បង្កើត​អនូប និង​សូបេ‌បា ព្រម​ទាំង​អំបូរ​អខា‌ហែល ជា​កូន​របស់​ហារូម។

9. លោក​យ៉ាបេស​ជា​មនុស្ស​ដែល​គេ​រាប់​អាន​ជាង​បង‌ប្អូន​របស់​គាត់។ ម្ដាយ​របស់​គាត់​បាន​ដាក់​ឈ្មោះ​គាត់​ថា យ៉ាបេស ដោយ​ពោល​ថា «ខ្ញុំ​បាន​បង្កើត​កូន​នេះ​មក​ដោយ​ឈឺ​ចាប់»។

10. លោក​យ៉ាបេស​បាន​អង្វរ​រក​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា «សូម​ប្រទាន​ពរ​ទូលបង្គំ សូម​ពង្រីក​ទឹក​ដី​របស់​ទូលបង្គំ ហើយ​ដាក់​ព្រះ‌ហស្ដ​លើ​ទូលបង្គំ កុំ​ឲ្យ​ទូលបង្គំ​ជួប​ប្រទះ​ទុក្ខ​វេទនា និង​ការ​ឈឺ​ចាប់​ឡើយ!»។ ព្រះ‌ជាម្ចាស់​ក៏​ប្រោស​ប្រទាន​តាម​សំណូម​ពរ​របស់​គាត់។

11. លោក​កេលូប ដែល​ត្រូវ​ជា​ប្អូន​របស់​លោក​ស៊ូហា បង្កើត​បាន​មហ៊ោរ ជា​ឪពុក​របស់​អែស‌ថូន

12. លោក​អែស‌ថូន​បង្កើត​បេត‌រ៉ាផា ផាសេ‌ហា និង​ថេហ៊ី‌ណា។ លោក​ថេហ៊ី‌ណា​ជា​អ្នក​សង់​ភូមិ​ណា‌ហាស។ ពូជ‌ពង្ស​របស់​អ្នក​ទាំង​នេះ​រស់​នៅ​ក្នុង​តំបន់​រេកា។

13. កូន​របស់​លោក​កេណាស​គឺ​អូធ្នាល និង​សេរ៉ាយ៉ា កូន​របស់​លោក​អូធ្នាល​គឺ​ហាថាត

14. និង​មេវណូ‌ថាយ ដែល​ជា​ឪពុក​របស់​អូប្រា។ លោក​សេរ៉ាយ៉ា ជា​ឪពុក​របស់​យ៉ូអាប់ ជា​បុព្វបុរស​របស់​ពួក​សិប្បករ ដែល​រស់​នៅ​តាម​ជ្រលង​ភ្នំ​របស់​ពួក​សិប្បករ។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 4