គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 3:2-14 Khmer Standard Version (KHSV)

2. បុត្រ​ទី​បី​ព្រះ‌នាម​អាប់‌សាឡុម ប្រសូត​ពី​ព្រះ‌នាង​ម៉ាកា ដែល​ត្រូវ​ជា​បុត្រី​របស់​ព្រះ‌បាទ​តាល‌ម៉ាយ ស្ដេច​ស្រុក​កេស៊ូ‌រី បុត្រ​ទី​បួន​ព្រះ‌នាម​អដូ‌នីយ៉ា ប្រសូត​ពី​នាង​ហា‌គីត

3. បុត្រ​ទី​ប្រាំ​ព្រះ‌នាម​សេផា‌ធា ប្រសូត​ពី​នាង​អប៊ី‌ថាល បុត្រ​ទី​ប្រាំ​មួយ​ព្រះ‌នាម​យីត‌រាម ប្រសូត​ពី​នាង​អេក‌ឡា។

4. បុត្រ​ទាំង​ប្រាំ​មួយ​អង្គ​នេះ​ប្រសូត​នៅ​ក្រុង​ហេប្រូន។ ព្រះ‌បាទ​ដាវីឌ​សោយ​រាជ្យ​នៅ​ក្រុង​ហេប្រូន អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​កន្លះ ហើយ​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម អស់​រយៈ​ពេល​សាម‌សិប​បី​ឆ្នាំ។

5. រីឯ​បុត្រ​ដែល​កើត​នៅ​ក្រុង​យេរូ‌សាឡឹម មាន​ព្រះ‌នាម សាំម៉ា សូបាប់ ណាថាន និង​សាឡូម៉ូន - បុត្រ​បួន​អង្គ​នេះ កើត​ពី​នាង​បាត‌សេបា ជា​កូន​របស់​លោក​អាំមាល -

6. ប្រាំ​បួន​អង្គ​ទៀត គឺ​យីប‌ហារ អេលី‌សាម៉ា អេលី‌ផាលេត

7. ណូកា នេផេក យ៉ាភា

8. អេលី‌សាម៉ា អេលីយ៉ាដា និង​អេលី-‌ផាលេត។

9. ស្ដេច​ទាំង​នេះ​សុទ្ធ​តែ​ជា​បុត្រា​របស់​ព្រះ‌បាទ​ដាវីឌ ដោយ​ឥត​គិត​បុត្រ​ដែល​កើត​ពី​ពួក​ស្រី​ស្នំ​ឡើយ។ ព្រះ‌បាទ​ដាវីឌ​ក៏​មាន​បុត្រី​មួយ​អង្គ​ដែរ គឺ​ព្រះ‌នាង​ថាម៉ារ។

10. ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​សាឡូម៉ូន​មាន​រាយ​នាម តាម​ដំណ​វង្ស ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: ព្រះ‌បាទ​រេហូ‌បោម ព្រះ‌បាទ​អប៊ី‌យ៉ា ព្រះ‌បាទ​អេសា ព្រះ‌បាទ​យ៉ូសា‌ផាត

11. ព្រះ‌បាទ​យ៉ូរ៉ាម ព្រះ‌បាទ​អហា‌ស៊ីយ៉ា ព្រះ‌បាទ​យ៉ូអាស

12. ព្រះ‌បាទ​អម៉ា‌ស៊ា ព្រះ‌បាទ​អសា‌រា ព្រះ‌បាទ​យ៉ូថាម

13. ព្រះ‌បាទ​អហាស ព្រះ‌បាទ​ហេ‌សេគា ព្រះ‌បាទ​ម៉ាណា‌សេ

14. ព្រះ‌បាទ​អាំម៉ូន ព្រះ‌បាទ​យ៉ូសៀស។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 3