គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 3:10-23 Khmer Standard Version (KHSV)

10. ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​សាឡូម៉ូន​មាន​រាយ​នាម តាម​ដំណ​វង្ស ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: ព្រះ‌បាទ​រេហូ‌បោម ព្រះ‌បាទ​អប៊ី‌យ៉ា ព្រះ‌បាទ​អេសា ព្រះ‌បាទ​យ៉ូសា‌ផាត

11. ព្រះ‌បាទ​យ៉ូរ៉ាម ព្រះ‌បាទ​អហា‌ស៊ីយ៉ា ព្រះ‌បាទ​យ៉ូអាស

12. ព្រះ‌បាទ​អម៉ា‌ស៊ា ព្រះ‌បាទ​អសា‌រា ព្រះ‌បាទ​យ៉ូថាម

13. ព្រះ‌បាទ​អហាស ព្រះ‌បាទ​ហេ‌សេគា ព្រះ‌បាទ​ម៉ាណា‌សេ

14. ព្រះ‌បាទ​អាំម៉ូន ព្រះ‌បាទ​យ៉ូសៀស។

15. រីឯ​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស​គឺ​យ៉ូហាណាន ជា​បុត្រ​ច្បង យេហូ‌យ៉ាគីម​ជា​បុត្រ​ទី​ពីរ សេ‌ដេគា​ជា​បុត្រ​ទី​បី និង​សាលូម​ជា​បុត្រ​ទី​បួន។

16. រីឯ​បុត្រ​របស់​ព្រះ‌បាទ​យេហូ‌យ៉ាគីម គឺ យេកូ‌នាស និង​សេដេ‌គា។

17. រីឯ​បុត្រ​របស់​ព្រះ‌បាទ​យេកូ‌នាស ជា​ឈ្លើយ​សឹក​នោះ គឺ​សាល‌ធាល

18. ម៉ាល‌គីរ៉ាម ពេដា‌យ៉ា សេណា‌សារ យេកា‌ម៉ា ហូសា‌ម៉ា និង​នេដាប‌យ៉ា។

19. បុត្រ​របស់​លោក​ពេដា‌យ៉ា​គឺ​សូរ៉ូ‌បាបិល និង​ស៊ីម៉ាយ។ បុត្រ​របស់​លោក​សូរ៉ូ‌បាបិល គឺ​មស៊ូ‌ឡាម និង​ហាណា‌នា ព្រម​ទាំង​នាង​សឡូ‌មីត។

20. លោក​មាន​បុត្រ​ប្រាំ​នាក់​ទៀត​ឈ្មោះ ហាស៊ូ‌បា អូហែល បេរេ‌គា ហាសា‌ឌា និង​យ៉ាសាប-‌ហេសេដ។

21. កូន​របស់​លោក​ហាណា‌នា​គឺ ពេឡា‌ធា និង​អេសាយ ព្រម​ទាំង​កូន​ចៅ​របស់​លោក​រេផា‌យ៉ា កូន​ចៅ​របស់​លោក​អើណាន កូន​ចៅ​របស់​លោក​អូបា‌ឌា កូន​ចៅ​របស់​លោក​សេកា‌នា។

22. កូន​របស់​លោក​សេកា‌នា​គឺ​លោក​សេម៉ាយ៉ា កូន​របស់​លោក​សេម៉ាយ៉ា​គឺ​ហាធូស យីកាល បារី‌យ៉ា នារី‌យ៉ា និង​សាផាត។ សរុប​ទាំង​អស់​ប្រាំ​មួយ​នាក់។

23. កូន​របស់​លោក​នារី‌យ៉ា​មាន​អេលី‌យ៉ូណៃ ហេសេ‌គា និង​អាស‌រីកាំ គឺ​សរុប​ទាំង​អស់​បី​នាក់។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 3