គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 3:1-9 Khmer Standard Version (KHSV)

1. រាជ​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ ដែល​ប្រសូត​នៅ​ក្រុង​ហេប្រូន មាន​ដូច​ត​ទៅ: គឺ​បុត្រ​ច្បង​ព្រះ‌នាម​អាំណូន ប្រសូត​ពី​នាង​អហ៊ី‌ណោម ជា​អ្នក​ស្រុក​យេសរាល បុត្រ​ទី​ពីរ​ព្រះ‌នាម​ដានី‌យ៉ែល ប្រសូត​ពី​នាង​អប៊ី‌កែល ជា​អ្នក​ភូមិ​កើមែល

2. បុត្រ​ទី​បី​ព្រះ‌នាម​អាប់‌សាឡុម ប្រសូត​ពី​ព្រះ‌នាង​ម៉ាកា ដែល​ត្រូវ​ជា​បុត្រី​របស់​ព្រះ‌បាទ​តាល‌ម៉ាយ ស្ដេច​ស្រុក​កេស៊ូ‌រី បុត្រ​ទី​បួន​ព្រះ‌នាម​អដូ‌នីយ៉ា ប្រសូត​ពី​នាង​ហា‌គីត

3. បុត្រ​ទី​ប្រាំ​ព្រះ‌នាម​សេផា‌ធា ប្រសូត​ពី​នាង​អប៊ី‌ថាល បុត្រ​ទី​ប្រាំ​មួយ​ព្រះ‌នាម​យីត‌រាម ប្រសូត​ពី​នាង​អេក‌ឡា។

4. បុត្រ​ទាំង​ប្រាំ​មួយ​អង្គ​នេះ​ប្រសូត​នៅ​ក្រុង​ហេប្រូន។ ព្រះ‌បាទ​ដាវីឌ​សោយ​រាជ្យ​នៅ​ក្រុង​ហេប្រូន អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​កន្លះ ហើយ​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម អស់​រយៈ​ពេល​សាម‌សិប​បី​ឆ្នាំ។

5. រីឯ​បុត្រ​ដែល​កើត​នៅ​ក្រុង​យេរូ‌សាឡឹម មាន​ព្រះ‌នាម សាំម៉ា សូបាប់ ណាថាន និង​សាឡូម៉ូន - បុត្រ​បួន​អង្គ​នេះ កើត​ពី​នាង​បាត‌សេបា ជា​កូន​របស់​លោក​អាំមាល -

6. ប្រាំ​បួន​អង្គ​ទៀត គឺ​យីប‌ហារ អេលី‌សាម៉ា អេលី‌ផាលេត

7. ណូកា នេផេក យ៉ាភា

8. អេលី‌សាម៉ា អេលីយ៉ាដា និង​អេលី-‌ផាលេត។

9. ស្ដេច​ទាំង​នេះ​សុទ្ធ​តែ​ជា​បុត្រា​របស់​ព្រះ‌បាទ​ដាវីឌ ដោយ​ឥត​គិត​បុត្រ​ដែល​កើត​ពី​ពួក​ស្រី​ស្នំ​ឡើយ។ ព្រះ‌បាទ​ដាវីឌ​ក៏​មាន​បុត្រី​មួយ​អង្គ​ដែរ គឺ​ព្រះ‌នាង​ថាម៉ារ។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 3