គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 29:23-30 Khmer Standard Version (KHSV)

23. ព្រះ‌បាទ​សាឡូម៉ូន​បាន​ឡើង​គង់​លើ​បល្ល័ង្ក​រាជ្យ​របស់​ព្រះ‌អម្ចាស់ ដើម្បី​ស្នង​រាជ​សម្បត្តិ​របស់​ព្រះ‌បាទ​ដាវីឌ ជា​បិតា ប្រកប​ដោយ​ជោគ​ជ័យ ហើយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ក៏​នាំ​គ្នា​ស្ដាប់​បង្គាប់​ព្រះ‌បាទ​សាឡូម៉ូន។

24. មេ​ដឹក​នាំ​ទាំង​អស់ ព្រម​ទាំង​កង‌ទ័ព និង​បុត្រ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​ដាវីឌ ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌បាទ​សាឡូម៉ូន។

25. ព្រះ‌អម្ចាស់​លើក​តម្កើង​ព្រះ‌បាទ​សាឡូម៉ូន​ឲ្យ​កាន់​តែ​ឧត្ដុង្គ‌ឧត្ដម នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ប្រោស​ប្រទាន​រាជ្យ​របស់​ស្ដេច​បាន​ថ្កុំ‌ថ្កើង​លើស​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​មុនៗ។

26. ព្រះ‌បាទ​ដាវីឌ ជា​បុត្រ​របស់​លោក​អ៊ីសាយ បាន​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល។

27. ស្ដេច​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ គឺ​ប្រាំ‌ពីរ​ឆ្នាំ​នៅ​ក្រុង​ហេប្រូន និង​សាម‌សិប​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។

28. ព្រះ‌បាទ​ដាវីឌ​សោយ​ទិវង្គត​ក្នុង​វ័យ​ជរា គឺ​បន្ទាប់​ពី​មាន​អាយុ​វែង សម្បូណ៌​សប្បាយ មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ស្ដុក‌ស្ដម្ភ និង​ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង​រុង​រឿង។ ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ​ត​ពី​បិតា។

29. រាជ‌កិច្ច​របស់​ព្រះ‌បាទ​ដាវីឌ​តាំង​ពី​ដើម​រហូត​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​កិច្ចការ​របស់​លោក​សាំយូ‌អែល ជា​គ្រូ​ទាយ សៀវភៅ​កិច្ចការ​របស់​លោក​យ៉ូណា‌ថាន ជា​ព្យាការី និង​សៀវភៅ​កិច្ចការ​របស់​លោក​កាដ ជា​គ្រូ​ទាយ​ដែរ។

30. គេ​ក៏​រៀប​រាប់​អំពី​រាជ​សម្បត្តិ និង​វិរ‌ភាព​ដ៏​អង់‌អាច​របស់​ស្ដេច ព្រម​ទាំង​ហេតុ‌ការណ៍​ផ្សេងៗ ដែល​កើត​មាន​នៅ​រជ្ជ‌កាល​របស់​ស្ដេច ក្នុង​ស្រុក​អ៊ីស្រា‌អែល និង​ក្នុង​អាណា‌ចក្រ​ដទៃ​ទៀត។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 29