គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 28:2-8 Khmer Standard Version (KHSV)

2. ព្រះ‌បាទ​ដាវីឌ​ក្រោក​ឈរ​ឡើង រួច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​គេ​ថា៖«បង‌ប្អូន និង​ប្រជា‌រាស្ត្រ​របស់​ខ្ញុំ​អើយ ចូរ​ស្ដាប់! ខ្ញុំ​មាន​បំណង​សង់​ព្រះ‌ដំណាក់​សម្រាប់​តម្កល់​ហិប​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ហើយ​ជា​កំណល់​ព្រះ‌បាទា​របស់​ព្រះ​នៃ​យើង។ ខ្ញុំ​បាន​ត្រៀម​សម្ភារៈ​សង់​ព្រះ‌ដំណាក់​នេះ

3. ប៉ុន្តែ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “អ្នក​ធ្វើ​សង្គ្រាម ហើយ​បង្ហូរ​ឈាម​ច្រើន​ណាស់។ ដូច្នេះ អ្នក​មិន​ត្រូវ​សង់​ដំណាក់​សម្រាប់​នាម​យើង​ទេ”។

4. ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​ជ្រើស​រើស​ខ្ញុំ​ពី​ក្នុង​ចំណោម​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ទាំង​មូល ឲ្យ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​រហូត​ត​ទៅ។ ព្រះ‌អង្គ​បាន​ជ្រើស​រើស​កុល‌សម្ព័ន្ធ​យូដា ឲ្យ​ធ្វើ​ជា​អ្នក​នាំ​មុខ​គេ ក្នុង​កុល‌សម្ព័ន្ធ​យូដា ព្រះ‌អង្គ​ជ្រើស​រើស​គ្រួសារ​ឪពុក​របស់​ខ្ញុំ ហើយ​ក្នុង​ចំណោម​កូន​របស់​ឪពុក​ខ្ញុំ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​លើក​ខ្ញុំ​ឲ្យ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល។

5. ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​បុត្រា​ជា​ច្រើន ហើយ​ក្នុង​ចំណោម​បុត្រា​របស់​ខ្ញុំ ព្រះ‌អង្គ​ជ្រើស​រើស​សាឡូម៉ូន​ឲ្យ​គ្រង​រាជ្យ​លើ​អ៊ីស្រា‌អែល ជា​អាណា‌ចក្រ​របស់​ព្រះ‌អង្គ។

6. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “សាឡូម៉ូន ជា​បុត្រ​របស់​អ្នក នឹង​សង់​ដំណាក់ ព្រម​ទាំង​ទី‌លាន​របស់​យើង ដ្បិត​យើង​ជ្រើស​រើស​គេ​ធ្វើ​ជា​កូន​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​គេ។

7. ប្រសិន​បើ​គេ​គោរព ហើយ​ប្រតិបត្តិ​តាម​បទ‌បញ្ជា និង​វិន័យ​របស់​យើង​យ៉ាង​ខ្ជាប់ខ្ជួន​ដូច​សព្វ​ថ្ងៃ យើង​នឹង​ធ្វើ​ឲ្យ​រាជ្យ​របស់​គេ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច”។

8. ឥឡូវ​នេះ នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ដែល​ជា​ក្រុម‌ជំនុំ​របស់​ព្រះ‌អម្ចាស់ ហើយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ​នៃ​យើង ដែល​ទ្រង់​ព្រះ‌សណ្ដាប់​អ្នក​រាល់​គ្នា ចូរ​នាំ​គ្នា​ស្វែង​យល់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​អស់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​នៅ​តែ​កាន់​កាប់​ស្រុក​ដ៏​ល្អ​នេះ ព្រម​ទាំង​រក្សា​ទុក​ជា​មត៌ក​ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​រហូត​ត​ទៅ។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 28