គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 28:18-21 Khmer Standard Version (KHSV)

18. ទម្ងន់​របស់​អាសនៈ​ធ្វើ​ពី​មាស​សុទ្ធ​សម្រាប់​ថ្វាយ​គ្រឿង​ក្រអូប និង​គំរូ​របស់​រទេះ រូប​ចេរូប៊ីន​ធ្វើ​ពី​មាស ដែល​ត្រដាង​ស្លាប​លើ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់។

19. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «របស់​ទាំង​នេះ​មាន​កត់‌ត្រា​ទុក​ក្នុង​ឯក‌សារ ដែល​បិតា​បាន​ទទួល​ពី​ព្រះ‌អម្ចាស់។ ក្នុង​ឯក‌សារ​នេះ មាន​ពន្យល់​យ៉ាង​លំអិត​អំពី​របៀប​ធ្វើ តាម​គំរូ»។

20. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​សម្ដេច​សាឡូម៉ូន​ជា​បុត្រ​ថា៖ «ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន ហើយ​បំពេញ​ការ‌ងារ​ឲ្យ​បាន​សម្រេច! កុំ​ភ័យ​ខ្លាច ឬ​តក់‌ស្លុត​ឲ្យ​សោះ ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​បិតា​នឹង​គង់​ជា​មួយ​បុត្រ រហូត​ដល់​ការ‌ងារ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​បាន​សម្រេច​ចប់​សព្វ​គ្រប់ ព្រះ‌អង្គ​មិន​បោះ​បង់​ចោល​បុត្រ​ឲ្យ​នៅ​តែ​ឯង​ឡើយ។

21. ពួក​បូជា‌ចារ្យ និង​ពួក​លេវី បាន​ត្រូវ​បែង​ចែក​ជា​ក្រុមៗ សម្រាប់​បម្រើ​ការ‌ងារ​ទាំង​ប៉ុន្មាន ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ហើយ​ក៏​មាន​មនុស្ស​ស្ម័គ្រ​ចិត្ត និង​មាន​ថ្វី​ដៃ​នៅ​ជា​មួយ​បុត្រ ដើម្បី​ជួយ​សម្រេច​ការ‌ងារ​នេះ។ រីឯ​ពួក​មេ​ដឹក​នាំ និង​ប្រជា‌ជន​ទាំង​មូល ក៏​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​បុត្រ​ដែរ»។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 28