គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 27:17-24 Khmer Standard Version (KHSV)

17. មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​លេវី គឺ​លោក​ហា‌សាប‌យ៉ា ជា​កូន​របស់​លោក​កេម‌យួល។ រីឯ​មេ​ដឹក​នាំ​កូន​ចៅ​របស់​លោក​អើរ៉ុន គឺ លោក​សាដុក។

18. មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​យូដា គឺ​លោក​អេលី‌ហ៊ូវ ជា​បង​របស់​ព្រះ‌បាទ​ដាវីឌ។ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ​មាន​លោក​អូមរី ជា​កូន​របស់​លោក​មីកែល។

19. មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន គឺ​លោក​យីស‌ម៉ា‌យ៉ា ជា​កូន​របស់​លោក​អូបា‌ឌា។ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ណែប‌ថាលី គឺ​លោក​យេរី‌ម៉ុត ជា​កូន​របស់​អាស‌រាល។

20. មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម គឺ​លោក​ហូសេ ជា​កូន​របស់​លោក​អសា‌ស៊ា។ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល គឺ​លោក​យ៉ូ‌អែល ជា​កូន​របស់​លោក​ពេដា‌យ៉ា។

21. មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​ទៀត នៅ​ស្រុក​កាឡាដ គឺ​លោក​យ៉ីដូរ ជា​កូន​របស់​លោក​សាកា‌រី។ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន គឺ​លោក​យ៉ា‌សៀល ជា​កូន​របស់​លោក​អប៊ី‌នើរ។

22. មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ដាន់ គឺ​លោក​អសា‌រាល ជា​កូន​របស់​លោក​យេរូ‌ហាំ។ អស់​លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

23. ព្រះ‌បាទ​ដាវីឌ​ពុំ​បាន​រាប់​ចំនួន​អស់​អ្នក​ដែល​មាន​អាយុ​តិច​ជាង​ម្ភៃ​ឆ្នាំ​ទេ ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​កើន​ចំនួន​ច្រើន ដូច​ផ្កាយ​នៅ​លើ​មេឃ។

24. លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ចាប់​ផ្ដើម​ជំរឿន​ប្រជា‌ជន តែ​ពុំ​បាន​បង្ហើយ​ទេ ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​អ៊ីស្រា‌អែល ព្រោះ​តែ​ការ​នេះ។ ដូច្នេះ ចំនួន​សរុប​របស់​ប្រជា‌ជន ពុំ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ព្រះ‌បាទ​ដាវីឌ​ឡើយ។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 27