គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 26:1-9 Khmer Standard Version (KHSV)

1. ពួក​ឆ្មាំ​ទ្វារ​ចែក​ជា​ក្រុមៗ​ដូច​ត​ទៅ:ក្នុង​ចៅ​លោក​កូរេ មាន​លោក​មសេ‌លេមា​ជា​កូន​របស់​លោក​កូរេ និង​ជា​ចៅ​របស់​លោក​អេសាភ។

2. កូន​របស់​លោក​មសេ‌លេមា​គឺ​លោក​សាកា‌រី ជា​កូន​ច្បង លោក​យេឌី‌អែល​ជា​កូន​បន្ទាប់ លោក​សេបា‌ឌា​ជា​កូន​ទី​បី លោក​យ៉ាត‌នាល​ជា​កូន​ទី​បួន

3. លោក​អេឡាំ​ជា​កូន​ទី​ប្រាំ លោក​យ៉ូហាណាន​ជា​កូន​ទី​ប្រាំ​មួយ និង​លោក​អេលី‌យ៉ូណៃ​ជា​កូន​ទី​ប្រាំ‌ពីរ។

4. កូន​របស់​លោក​អូបេឌ‌អេដុម មាន​លោក​សេម៉ាយ៉ា ជា​កូន​ច្បង លោក​យ៉ូសា‌បាឌ​ជា​កូន​បន្ទាប់ លោក​យ៉ូអា​ជា​កូន​ទី​បី លោក​សាកើរ​ជា​កូន​ទី​បួន លោក​នេថា‌នេល​ជា​កូន​ទី​ប្រាំ

5. លោក​អាំមាល​ជា​កូន​ទី​ប្រាំ​មួយ លោក​អ៊ីសា‌ខារ​ជា​កូន​ទី​ប្រាំ‌ពីរ លោក​ពេអ៊ូល‌ថាយ​ជា​កូន​ទី​ប្រាំ​បី ដ្បិត​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​លោក។

6. លោក​សេម៉ាយ៉ា ជា​កូន​របស់​លោក​អូបេដ‌អេដុម បង្កើត​បាន​កូន​ប្រុសៗ ដែល​មាន​សិទ្ធិ​គ្រប់‌គ្រង​លើ​ក្រុម​គ្រួសារ​របស់​ពួក​គេ ដ្បិត​ពួក​គេ​ជា​វីរ‌បុរស​ដ៏​អង់‌អាច។

7. កូន​របស់​លោក​សេម៉ាយ៉ា​មាន លោក​អូតនី លោក​រេផែល លោក​អូបេដ លោក​អែល សាបាដ ព្រម​ទាំង​បង‌ប្អូន​របស់​គាត់ គឺ លោក​អេលី‌ហ៊ូវ និង​លោក​សេម៉ា‌គា ដែល​ជា​មនុស្ស​ដ៏​អង់‌អាច។

8. អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​លោក​អូបេដ‌អេដុម។ ខ្លួន​គេ​ផ្ទាល់ និង​កូន​ចៅ ព្រម​ទាំង​បង‌ប្អូន​របស់​គេ ជា​មនុស្ស​អង់‌អាច ព្រោះ​ពួក​គេ​សុទ្ធ​តែ​យក​ចិត្ត​ទុក​ដាក់​បំពេញ​មុខ‌ងារ។ កូន​ចៅ​របស់​លោក​អូបេដ‌អេដុម​មាន​ចំនួន​ទាំង​អស់ ៦២​នាក់។

9. លោក​មសេ‌លេមា ព្រម​ទាំង​កូន និង​បង‌ប្អូន​របស់​គាត់ មាន​ចំនួន ១៨​នាក់ សុទ្ធ​តែ​ជា​មនុស្ស​អង់‌អាច។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 26