គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 24:3-13 Khmer Standard Version (KHSV)

3. ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​លោក​សាដុក ជា​ពូជ‌ពង្ស​របស់​លោក​អេ‌ឡា‌សារ និង​លោក​អហ៊ី‌ម៉ាឡេក ជា​ពូជ‌ពង្ស​របស់​លោក​អ៊ីថា‌ម៉ារ បាន​បែង​ចែក​បូជា‌ចារ្យ​ជា​ក្រុមៗ តាម​មុខ‌ងារ​របស់​ពួក​គេ។

4. ប៉ុន្តែ ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​អេ‌ឡា‌សារ មាន​មេ​ក្រុម​គ្រួសារ​ច្រើន​ជាង​មេ​ក្រុម​គ្រួសារ​កូន​ចៅ​របស់​លោក​អ៊ីថា‌ម៉ារ។ ហេតុ​នេះ គេ​បែង​ចែក​កូន​ចៅ​របស់​លោក​អេ‌ឡា‌សារ​ជា​ដប់​ប្រាំ​មួយ​ក្រុម​គ្រួសារ ហើយ​កូន​ចៅ​លោក​អ៊ីថា‌ម៉ារ​ជា​ប្រាំ​បី​ក្រុម​គ្រួសារ ព្រម​ទាំង​មាន​មេ​ដឹក​នាំ​តាម​ក្រុម​គ្រួសារ​នីមួយៗ​ផង។

5. ការ​បែង​ចែក​នេះ​ធ្វើ​ឡើង​ដោយ​ចាប់​ឆ្នោត ហើយ​មាន​ចំនួន​ស្មើៗ​គ្នា ដ្បិត​អ្នក​គ្រប់‌គ្រង​ការ‌ងារ​នៅ​ក្នុង​ទី‌សក្ការៈ និង​អ្នក​គ្រប់‌គ្រង​ការ‌ងារ​របស់​ព្រះ‌ជាម្ចាស់ សុទ្ធ​តែ​មក​ពី​ចំណោម​កូន​ចៅ​របស់​លោក​អេ‌ឡា‌សារ ក៏​ដូច​ជា​ពី​ចំណោម​កូន​ចៅ​របស់​លោក​អ៊ីថា‌ម៉ារ​ដែរ។

6. លោក​លេខា‌ធិការ​សេម៉ាយ៉ា ជា​កូន​របស់​លោក​នេថា‌នេល ពី​កុល‌សម្ព័ន្ធ​លេវី បាន​ចុះ​ឈ្មោះ​ពួក​គេ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្ដេច នៅ​ចំពោះ​មុខ​ពួក​មន្ត្រី លោក​បូជា‌ចារ្យ​សាដុក លោក​អហ៊ី‌ម៉ាឡេក​ជា​កូន​របស់​លោក​អបៀ‌ថើរ ព្រម​ទាំង​មេ​ក្រុម​គ្រួសារ​បូជា‌ចារ្យ និង​ពួក​លេវី។ គេ​ចាប់​ឆ្នោត​ឆ្លាស់​គ្នា​រវាង​ក្រុម​គ្រួសារ​របស់​លោក​អេ‌ឡា‌សារ និង​ក្រុម​គ្រួសារ​របស់​លោក​អ៊ីថា‌ម៉ារ។

7. ឆ្នោត​ទី​មួយ​ត្រូវ​លើ​លោក​យេហូ‌យ៉ារីប ឆ្នោត​ទី​ពីរ​ត្រូវ​លើ​លោក​យេដា‌យ៉ា

8. ឆ្នោត​ទី​បី​ត្រូវ​លើ​លោក​ហារីម ឆ្នោត​ទី​បួន​ត្រូវ​លើ​លោក​សេអូ‌រីម

9. ឆ្នោត​ទី​ប្រាំ​ត្រូវ​លើ​លោក​ម៉ាល់‌គា ឆ្នោត​ទី​ប្រាំ​មួយ​ត្រូវ​លើ​លោក​មីយ៉ា‌មីន

10. ឆ្នោត​ទី​ប្រាំ‌ពីរ​ត្រូវ​លើ​លោក​ហាកូស ឆ្នោត​ទី​ប្រាំ​បី​ត្រូវ​លើ​លោក​អប៊ី‌យ៉ា

11. ឆ្នោត​ទី​ប្រាំ​បួន​ត្រូវ​លើ​លោក​យេសួរ ឆ្នោត​ទី​ដប់​ត្រូវ​លើ​លោក​សេកា‌នា

12. ឆ្នោត​ទី​ដប់​មួយ​ត្រូវ​លើ​លោក​អេលីយ៉ាស៊ីប ឆ្នោត​ទី​ដប់‌ពីរ​ត្រូវ​លើ​លោក​យ៉ាគីម

13. ឆ្នោត​ទី​ដប់​បី​ត្រូវ​លើ​លោក​ហ៊ូផា ឆ្នោត​ទី​ដប់‌បួន​ត្រូវ​លើ​លោក​យេសេ‌បៀប

សូមអានជំពូកពេញលេញ ១ របាក្សត្រ 24