គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 24:20-29 Khmer Standard Version (KHSV)

20. រីឯ​កូន​ចៅ​លេវី​ឯ​ទៀតៗ​មាន​ដូច​ត​ទៅ: ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​អាំរ៉ាម​មាន លោក​សេបួល និង​ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​សេបួល​មាន លោក​យេដេ‌យ៉ា។

21. ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​រេហាប‌យ៉ា​មាន លោក​យីស‌យ៉ា ជា​មេ​លើ​ក្រុម​គ្រួសារ។

22. ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​យីត‌សារ​មាន លោក​សឡូ‌មិត ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​សឡូ‌មិត​មាន លោក​យ៉ាហាត់។

23. រីឯ​កូន​ចៅ​របស់​លោក​ហេប្រូន​មាន លោក​យេរី‌យ៉ា​ជា​កូន​ទី​មួយ លោក​អម៉ា‌រា​ជា​កូន​ទី​ពីរ លោក​យ៉ាហា‌សៀល​ជា​កូន​ទី​បី និង​លោក​យេកា‌មាម​ជា​កូន​ទី​បួន។

24. កូន​ចៅ​របស់​លោក​អ៊ូ‌ស៊ាល​មាន លោក​មីកា។ ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​មីកា​មាន លោក​សា‌មៀរ។

25. ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​យីស‌យ៉ា ជា​ប្អូន​របស់​លោក​មីកា មាន​លោក​សាកា‌រី។

26. កូន​ចៅ​របស់​លោក​ម៉្រារី​មាន លោក​ម៉ាស‌លី លោក​មូស៊ី និង​លោក​យ៉ាស៊ា។

27. កូន​ចៅ​របស់​លោក​យ៉ាស៊ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉្រារី​មាន លោក​សូហាំ លោក​សាគើរ និង​លោក​អ៊ីប‌រី។

28. លោក​អេ‌ឡា‌សារ ជា​កូន​របស់​លោក​ម៉ាស់‌លី គ្មាន​កូន​ប្រុស​ទេ។

29. កូន​ចៅ​របស់​លោក​គីស​មាន លោក​យេរ៉ា‌មែល។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 24