គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 24:18-31 Khmer Standard Version (KHSV)

18. ឆ្នោត​ទី​ម្ភៃ​បី​ត្រូវ​លើ​លោក​ដេឡា‌យ៉ា ឆ្នោត​ទី​ម្ភៃ​បួន​ត្រូវ​លើ​លោក​មាស៊ា។

19. អ្នក​ទាំង​នេះ​បាន​ទទួល​ភារ‌កិច្ច​តាម​មុខ‌ងារ​របស់​ខ្លួន ចូល​ទៅ​បម្រើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ស្រប​តាម​ក្បួន​ច្បាប់​ដែល​លោក​អើរ៉ុន ជា​បុព្វបុរស​របស់​ពួក​គេ​បាន​ចែង​ទុក ដូច​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​បង្គាប់​មក​លោក។

20. រីឯ​កូន​ចៅ​លេវី​ឯ​ទៀតៗ​មាន​ដូច​ត​ទៅ: ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​អាំរ៉ាម​មាន លោក​សេបួល និង​ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​សេបួល​មាន លោក​យេដេ‌យ៉ា។

21. ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​រេហាប‌យ៉ា​មាន លោក​យីស‌យ៉ា ជា​មេ​លើ​ក្រុម​គ្រួសារ។

22. ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​យីត‌សារ​មាន លោក​សឡូ‌មិត ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​សឡូ‌មិត​មាន លោក​យ៉ាហាត់។

23. រីឯ​កូន​ចៅ​របស់​លោក​ហេប្រូន​មាន លោក​យេរី‌យ៉ា​ជា​កូន​ទី​មួយ លោក​អម៉ា‌រា​ជា​កូន​ទី​ពីរ លោក​យ៉ាហា‌សៀល​ជា​កូន​ទី​បី និង​លោក​យេកា‌មាម​ជា​កូន​ទី​បួន។

24. កូន​ចៅ​របស់​លោក​អ៊ូ‌ស៊ាល​មាន លោក​មីកា។ ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​មីកា​មាន លោក​សា‌មៀរ។

25. ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​យីស‌យ៉ា ជា​ប្អូន​របស់​លោក​មីកា មាន​លោក​សាកា‌រី។

26. កូន​ចៅ​របស់​លោក​ម៉្រារី​មាន លោក​ម៉ាស‌លី លោក​មូស៊ី និង​លោក​យ៉ាស៊ា។

27. កូន​ចៅ​របស់​លោក​យ៉ាស៊ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉្រារី​មាន លោក​សូហាំ លោក​សាគើរ និង​លោក​អ៊ីប‌រី។

28. លោក​អេ‌ឡា‌សារ ជា​កូន​របស់​លោក​ម៉ាស់‌លី គ្មាន​កូន​ប្រុស​ទេ។

29. កូន​ចៅ​របស់​លោក​គីស​មាន លោក​យេរ៉ា‌មែល។

30. កូន​ចៅ​របស់​លោក​មូស៊ី​មាន លោក​ម៉ាស់‌លី អេឌើរ និង​យេរេ‌ម៉ូត។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​លេវី តាម​ក្រុម​គ្រួសារ​របស់​ខ្លួន។

31. អ្នក​ទាំង​នោះ​ក៏​ដូច​កូន​ចៅ​របស់​លោក​អើរ៉ុន ជា​បង‌ប្អូន​របស់​ខ្លួន​ដែរ គេ​ត្រូវ​ចាប់​ឆ្នោត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បាទ​ដាវីឌ នៅ​ចំពោះ​មុខ​លោក​សាដុក និង​លោក​អហ៊ី‌ម៉ាឡេក ព្រម​ទាំង​មេ​ក្រុម​គ្រួសារ​របស់​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ដើម្បី​បំពេញ​មុខ‌ងារ​របស់​ខ្លួន គឺ​មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​បង​គេ ក៏​ដូច​ជា​មេ​ក្រុម​គ្រួសារ​ដែល​ក្មេង​ជាង​គេ​ដែរ។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 24