គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 24:16-25 Khmer Standard Version (KHSV)

16. ឆ្នោត​ទី​ដប់​ប្រាំ​បួន​ត្រូវ​លើ​លោក​ពេថា‌ហ៊ីយ៉ា ឆ្នោត​ទី​ម្ភៃ​ត្រូវ​លើ​លោក​ហេសិ‌គាល

17. ឆ្នោត​ទី​ម្ភៃ​មួយ​ត្រូវ​លើ​លោក​យ៉ាគីន ឆ្នោត​ទី​ម្ភៃ​ពីរ​ត្រូវ​លើ​លោក​កាមូល

18. ឆ្នោត​ទី​ម្ភៃ​បី​ត្រូវ​លើ​លោក​ដេឡា‌យ៉ា ឆ្នោត​ទី​ម្ភៃ​បួន​ត្រូវ​លើ​លោក​មាស៊ា។

19. អ្នក​ទាំង​នេះ​បាន​ទទួល​ភារ‌កិច្ច​តាម​មុខ‌ងារ​របស់​ខ្លួន ចូល​ទៅ​បម្រើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ស្រប​តាម​ក្បួន​ច្បាប់​ដែល​លោក​អើរ៉ុន ជា​បុព្វបុរស​របស់​ពួក​គេ​បាន​ចែង​ទុក ដូច​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​បង្គាប់​មក​លោក។

20. រីឯ​កូន​ចៅ​លេវី​ឯ​ទៀតៗ​មាន​ដូច​ត​ទៅ: ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​អាំរ៉ាម​មាន លោក​សេបួល និង​ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​សេបួល​មាន លោក​យេដេ‌យ៉ា។

21. ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​រេហាប‌យ៉ា​មាន លោក​យីស‌យ៉ា ជា​មេ​លើ​ក្រុម​គ្រួសារ។

22. ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​យីត‌សារ​មាន លោក​សឡូ‌មិត ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​សឡូ‌មិត​មាន លោក​យ៉ាហាត់។

23. រីឯ​កូន​ចៅ​របស់​លោក​ហេប្រូន​មាន លោក​យេរី‌យ៉ា​ជា​កូន​ទី​មួយ លោក​អម៉ា‌រា​ជា​កូន​ទី​ពីរ លោក​យ៉ាហា‌សៀល​ជា​កូន​ទី​បី និង​លោក​យេកា‌មាម​ជា​កូន​ទី​បួន។

24. កូន​ចៅ​របស់​លោក​អ៊ូ‌ស៊ាល​មាន លោក​មីកា។ ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​មីកា​មាន លោក​សា‌មៀរ។

25. ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​យីស‌យ៉ា ជា​ប្អូន​របស់​លោក​មីកា មាន​លោក​សាកា‌រី។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 24