គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 24:1-5 Khmer Standard Version (KHSV)

1. កូន​ចៅ​របស់​លោក​អើរ៉ុន ចែក​ជា​ក្រុមៗ​ដូច​ត​ទៅ: កូន​ប្រុស​របស់​លោក​អើរ៉ុន​មាន ណាដាប់ អប៊ី‌ហ៊ូវ អេ‌ឡា‌សារ និង​អ៊ីថា‌ម៉ារ។

2. លោក​ណាដាប់ និង​អប៊ី‌ហ៊ូវ​បាន​ស្លាប់​មុន​ឪពុក ហើយ​គ្មាន​កូន​ទេ។ ដូច្នេះ មាន​តែ​លោក​អេ‌ឡា‌សារ និង​លោក​អ៊ីថា‌ម៉ារ​ប៉ុណ្ណោះ ដែល​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ។

3. ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​លោក​សាដុក ជា​ពូជ‌ពង្ស​របស់​លោក​អេ‌ឡា‌សារ និង​លោក​អហ៊ី‌ម៉ាឡេក ជា​ពូជ‌ពង្ស​របស់​លោក​អ៊ីថា‌ម៉ារ បាន​បែង​ចែក​បូជា‌ចារ្យ​ជា​ក្រុមៗ តាម​មុខ‌ងារ​របស់​ពួក​គេ។

4. ប៉ុន្តែ ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​អេ‌ឡា‌សារ មាន​មេ​ក្រុម​គ្រួសារ​ច្រើន​ជាង​មេ​ក្រុម​គ្រួសារ​កូន​ចៅ​របស់​លោក​អ៊ីថា‌ម៉ារ។ ហេតុ​នេះ គេ​បែង​ចែក​កូន​ចៅ​របស់​លោក​អេ‌ឡា‌សារ​ជា​ដប់​ប្រាំ​មួយ​ក្រុម​គ្រួសារ ហើយ​កូន​ចៅ​លោក​អ៊ីថា‌ម៉ារ​ជា​ប្រាំ​បី​ក្រុម​គ្រួសារ ព្រម​ទាំង​មាន​មេ​ដឹក​នាំ​តាម​ក្រុម​គ្រួសារ​នីមួយៗ​ផង។

5. ការ​បែង​ចែក​នេះ​ធ្វើ​ឡើង​ដោយ​ចាប់​ឆ្នោត ហើយ​មាន​ចំនួន​ស្មើៗ​គ្នា ដ្បិត​អ្នក​គ្រប់‌គ្រង​ការ‌ងារ​នៅ​ក្នុង​ទី‌សក្ការៈ និង​អ្នក​គ្រប់‌គ្រង​ការ‌ងារ​របស់​ព្រះ‌ជាម្ចាស់ សុទ្ធ​តែ​មក​ពី​ចំណោម​កូន​ចៅ​របស់​លោក​អេ‌ឡា‌សារ ក៏​ដូច​ជា​ពី​ចំណោម​កូន​ចៅ​របស់​លោក​អ៊ីថា‌ម៉ារ​ដែរ។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 24